សន្តិសុខសង្គម
លោក ទូច សុខៈ ៖១សប្តាហ៍សមត្ថកិច្ចបង្ក្រាបក្មេងទំនើងយ៉ាងហោចណាស់ ៥០នាក់
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងថា ក្នុងសប្ដាហ៍កន្លងទៅ សមត្ថកិច្ច ទូទាំងប្រទេស បានយកចិត្តទុកដាក់បង្ក្រាបក្រុមក្មេងទំនើងបាន ២២ករណី និងឃាត់ខ្លួនបានយ៉ាងហោចណាស់៥៧នាក់។

បើតាមលោក ទូច សុខៈ ករណីក្មេងទំនើងនេះ មានការបង្ក្រាបជាបន្តបន្ទាប់ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ រហូតធ្វើឱ្យករណីនេះមានការថយចុះជាងសប្តាហ៍មុន។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ទោះបីជាមានការថយចុះករណីនេះក៏ពិតមែន តែសមត្ថកិច្ចមិនបន្ធូរដៃក្នុងការអនុវត្តច្បាប់ និងបង្ក្រាបក្រុមក្មេងទំនើងនេះឡើយ។ មួយវិញទៀត មាតា បិតា អាណាព្យាបាលមានតួនាទីសំខាន់បំផុត ក្នុងការបង្កើនការយកចិត្តទុកដាក់អប់រំទូន្មាន និងតម្រង់ទិសកូនឱ្យបានល្អ ។

គួររម្លឹកថា កាលពីចុងឆ្នាំ២០២៣ សង្កេតឃើញថាករណីក្មេងទំនើងមានការកើនឡើងខ្លាំង និងបង្កជាអសន្តិសុខនៅក្នុងសង្គមធ្វើឱ្យប្រជាជនភ័យខ្លាចមិនហ៊ានចេញពីផ្ទះឡើយ។ ទន្ទឹមនឹងបញ្ហាទាំងអស់នេះ ក៏មានចំណាត់ការ និងការបង្ក្រាបភ្លាមៗពីថ្នាក់ដឹកនាំដើម្បីកុំឱ្យមានករណីនេះកើតឡើងទៀត តាមរយៈការពង្រឹង និងអនុវត្តច្បាប់កាន់តែខ្លាំងក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


