សន្តិសុខសង្គម
កាប់សម្លាប់ប្ដីប្រពន្ធមួយគូ សមត្ថកិច្ចថា ជនដៃដល់ជាប្អូនបង្កើតមានសតិមិនគ្រប់
ជនដៃដល់ម្នាក់បានកាប់សម្លាប់ប្ដីប្រពន្ធមួយគូស្លាប់ភ្លាមៗ ហើយរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ចអះអាងថា ជនដៃដល់ត្រូវជាប្អូនប្រុសរបស់ជនរងគ្រោះ និងមានសតិមិនគ្រប់។
ករណីឃាតកម្មកាប់សម្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះជាប្ដីមានឈ្មោះ ហាន ហ៊ន អាយុជាង៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ រីឯប្រពន្ធនៅមិនទាន់អត្តសញ្ញាណនៅឡើយ។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជាប្ដីត្រូវបានកាប់ផ្នែកខាងក្បាល។ ជនដៃដល់ត្រូវជាប្អូនប្រុសខាងប្រពន្ធជនរងគ្រោះ មានសតិមិនគ្រប់ អាយុប្រហែលជាង៤០ឆ្នាំ បានយកពូថៅកាប់ទៅលើបងថ្លៃ និងបងស្រីរបស់ខ្លួនបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ហើយរត់គេចខ្លួនបាត់ស្រមោល។

នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះត្រួតពិនិត្យកន្លែងកើតហេតុធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។ ដោយឡែកជនដៃដល់សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវចាប់យកមកអនុវត្តដើម្បីផ្ដន្ទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ វុទ្ធឦសាន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


