ព័ត៌មានជាតិ
បង្ក្រាបសាច់មាន់គ្មានច្បាប់ និងខូចគុណភាព ជិត៤០០គីឡូក្រាម
សាច់មាន់គ្មានច្បាប់ និង ខូចគុណភាព ទម្ងន់ ជិត៤០០គីឡូក្រាម ដឹកតាមរ៉ឺម៉ក ត្រូវបានមន្ត្រីជំនាញ បង្ក្រាបបាន នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅតាមបណ្ដោយ ផ្លូវជាតិ លេខ ៥៨ ស្ថិតក្នុងភូមិអូរនាង សង្កាត់ ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីជំនាញបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ចំណាត់ការត្រួតពិនិត្យរឹតបន្តឹង បានធ្វើឡើងតាមការណែនាំពីមន្ត្រីក្រសួងពាណិជ្ជកម្ម លោកអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីមានវិធានការទប់ស្កាត់ទំនិញគ្មានច្បាប់ និង ខូចគុណភាព ដែលឈ្មួញ លួចនាំចូល ពីប្រទេសជិតខាង ។

មន្ត្រីជំនាញ បានឲ្យដឹងថា សាច់មាន់ជាច្រើនស្បោង ដែលបានបង្ក្រាប គឺស្មើនឹងទម្ងន់ ៣៥០ គីឡូក្រាម ដែលឈ្មួញលួច នាំចូលតាមច្រករបៀង អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណង ចែកចាយ នៅផ្សារ ក្រុងប៉ោយប៉ែត ឬលក់តាមផ្សារមួយចំនួនទៀត ក្នុងខេត្តបន្ទាយមានជ័យ ផងដែរ ។
មន្ត្រីជំនាញ បញ្ជាក់ថា សាច់មាន់ខុសច្បាប់ និងខូចគុណភាព ក្រោយពីបង្ក្រាបបានហើយ ត្រូវយកទៅដុត កម្ទេចចោល ចំណែកវត្ថុតាងជាមធ្យោបាយដឹកទំនិញ រួមទាំងម្ចាស់ ក៏ត្រូវបានអនុវត្តន៍ទៅតាមច្បាប់ រីឯឈ្មួញវិញ កំពុងស្រាវជ្រាវ ដើម្បីចាត់ការតាមច្បាប់ ៕
អត្ថបទ ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


