ព័ត៌មានជាតិ
ឃាត់រថយន្ដដឹកសាច់មាន់ខូចគុណភាព១គ្រឿង ចេញពីប្រទេសថៃ តាមច្រករបៀង
ក្រុមជំនាញបសុពេទ្យខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ បានចុះបង្ក្រាប រថយន្តដឹកសាច់មាន់ ខូចគុណភាព ១គ្រឿង ចេញពីប្រទេសថៃ តាមច្រករបៀង១គ្រឿង នៅម៉ោង១២.៣៥នាទី រំលងអាធ្រាត្រ ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ នៅចំណុចស្ពានលេខ ៣ ភូមិជោគជ័យ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ។
រថយន្តដែលសមត្ថកិច្ចឃាត់ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ 2C.7818 ដឹកសាច់មាន់ តាមច្រករបៀងជោគជ័យ ឈមជាមួយ ច្រកណងចាន់។

មន្ត្រីនគរបាលប៉ុស្តិ៍ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការឃាត់រថយន្តដឹកសាច់មាន់ ខូចគុណភាពនេះដើម្បីទប់ស្កាត់នូវរាល់ទំនិញខូចគុណភាព ទប់ស្កាត់ជំងឺឆ្លង និងវិធានការ របស់អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាហេតុបង្កផលប៉ះពាល់ដល់បរិមាណ គុណភាព សុវត្ថិភាពដល់អ្នកទទួលទានផងដែរ។
សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងទៀតថា រថយន្តដឹកសាច់មាន់ដែលបានឃាត់ គឺខុសលក្ខណៈបច្ចេកទេស ដែលនាំឲ្យខូចគុណភាព សាច់មាន់ទាំងអស់ ត្រូវកម្ទេចចោល ចំណែករថយន្ត ត្រូវបានរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


