សន្តិសុខសង្គម
កម្លាំងនរគបាលខេត្តកណ្ដាលធើ្វការស្រាវជ្រាវករណីចោរកម្មគាស់ផ្ទះយ៉ាងសកម្មឃាត់ខ្លួនជនសង្ស័យ០២នាក់
កម្លាំងនគរបាលខេត្តកណ្ដាល ធើ្វការស្រាវជ្រាវបន្ទាប់ពីទទួលបានខមិនលើកឡើងក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថា ខ្ញុំនៅបុរីវីឡាទួលសង្កែអរិយក្សត្រ ជាង១០០គ្រួសារ មានក្តីបារម្ភដែលក្នុងរយៈពេល៥ខែចុងក្រោយនេះមានចោរកម្មគាស់ផ្ទះយ៉ាងសកម្មនៅក្នុងបុរី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ យកមកសួរនាំពាក់ព័ន្ធករណី គាស់ផ្ទះលួចទ្រព្យសម្បតិ្ដ។

ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ ដឹកនាំកម្លាំងជំនាញពាក់ព័ន្ធចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ឈ្មោះ សុខ សម្បត្តិលក្ខណា ហៅបាត់ ភេទប្រុស និង ជនសង្ស័យឈ្មោះ អ៉ឹម ថា ហៅយូរ ឬ វុធ នៅចំណុចផ្ទះជួលមួយកន្លែងក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកសាកសួរនាំ។

គួររំលឹកផងដែរថា កាលអំឡុងឆ្នាំ២០២៣ ជនរងគ្រោះបានទិញផ្ទះល្វែងមួយខ្នងស្ថិតនៅក្នុងបុរីទួលសង្កែ ស្ថិតនៅភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដើម្បីស្នាក់នៅ រហូតដល់ដើមឆ្នាំ២០២៥ ជនរងគ្រោះបានចាក់សោរទុកផ្ទះខាងលើចោល រួចទៅស្នាក់នៅជាមួយកូននៅរាជធានីភ្នំពេញ រៀងរាល់ថ្ងៃចុងសប្តាហ៍ទើបជនរងគ្រោះមកមើលម្តង លុះថ្ងៃទី២៣.១១.២០២៥ វេលាម៉ោង ០៩.០០នាទី ជនរងគ្រោះបានមកមើលផ្ទះនៅចំណុចខាងលើដូចសព្វដងក៏ឃើញសភាពនៅក្នុងផ្ទះរបស់ខ្លួន មានភាពរញ៉េរញ៉ៃ ដោយសង្ស័យថាមានចោរចូលផ្ទះ ទើបដើរត្រួតពិនិត្យមើលតាមបន្ទប់ឃើញទ្វារខូចរបើកចេញទាំងអស់ ទើបដឹងថាបាត់លុយចំនួន ៣៥,០០០ដុល្លារអាមេរិក និងខ្សែកមាសចំនួន ០២ខ្សែ ទម្ងន់សរុប ០៥តម្លឹង បន្ទាប់មកជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច។

ក្រោយពីទទួលបានបណ្តឹងកម្លាំងជំនាញខេត្ត ក្រុងអរិយក្សត្រ បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ចុះត្រួតពិនិត្យផ្ទះកើតហេតុ ស៊ើបអង្កេតស្រាវជ្រាវ ពិនិត្យតាមកាមេរ៉ាសុវត្ថិភាព ក៏បានឃើញបុរសម្នាក់មានសកម្មភាពដើរក្នុងបរិវេណបុរីគួរឲ្យសង្ស័យ។ នៅថ្ងៃទី២៩.១១.២០២៥ វេលាម៉ោង ១៣.០០នាទី កម្លាំងជំនាញបានហៅឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ ដែលជាអ្នករស់នៅជិតខាងក្បែរផ្ទះកើតហេតុ មកសាកសួរ និងបានបង្ហាញរូបភាពភិនភាគបុរសម្នាក់ដែលមាននៅក្នុងកាមេរ៉ាសុវត្ថិភាពឲ្យមើល ទើបឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ ប្រាប់មកសមត្ថកិច្ចថា រូបគេពិតជាបានស្គាល់បុរសម្នាក់នោះ និងធ្លាប់មានទំនាក់ទំនងជាមួយគ្នាហៅមកឲ្យជួយសម្អាតផ្ទះរបស់បងខ្លួនផងដែរ បន្ទាប់មកទើបសមត្ថកិច្ចបានសហការណ៍ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឈានដល់ការឃាត់ជនសង្ស័យឈ្មោះ អ៉ឹម ថា ហៅ យូរ ឬ វុធ នៅចំណុចផ្ទះជួលមួយកន្លែងក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកសាកសួរ។


នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អ៉ឹម ថា បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងបុរីទួលសង្កែចំនួន០២ដង ប្រាកដមែន៖ លើកទី០១ នៅថ្ងៃទីមិនចាំ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៧.០០នាទី ខ្លួនបានធ្វើសកម្មភាពយកទួណឺវីសទៅបុកបំបែកមេសោររួចចូលលួចសម្ភារនៅក្នុងផ្ទះរបស់ជនរងគ្រោះបានដូចជា ទូរស័ព្ទដៃម៉ាក Iphone 16 ពណ៌ទឹកប្រាក់ ០១គ្រឿង, លុយវៀតណាម ជាង២លានដុង,លុយចិន ជិត១ពាន់យ៉េន,ខ្សែដៃអង្កាំ០១ខ្សែ និងម៉ូតូម៉ាក់ Pcx ០១គ្រឿង។ លើកទី០២ នៅថ្ងៃទី១២.១១.២០២៥ វេលាម៉ោង ១៥.០០នាទី ធ្វើសកម្មភាពផ្លោះរបង និងទាញជំរឹងបង្អួចខាងក្រោយនោះបំបាក់ដើម្បីលូនចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះនោះ ដោយយកទួណឺវីសទៅគាស់មេសោរចូលរុះរើនៅក្នុងបន្ទប់ តែមិនឃើញមានទ្រព្យសម្បត្តិអ្វីមានតម្លៃនោះទេ ពេលនោះខ្លួនបានលើកកង់ហាត់ប្រាណមួយឡើងទៅជាន់ខាងលើ តែដោយសារហែកជញ្ចាំងសង័្កសីដែលម្ចាស់គេធ្វើបាំងខណ្ឌជញ្ចាំងផ្ទះមានទំហំតូចមិនអាចយកកង់ចេញបាន ទើបទុកចោលរួចប្រមូលកម្រាលពូកចំនួន ០៣ឈុត និងម៉ាស៊ីនផ្លុំសក់ ចេញតាមបង្អួចខាងក្រោយមកក្រៅ ក៏ត្រូវសន្តិសុខ ឃាត់សួរ តែខ្លួនប្រាប់ថាជាអ្នកស៊ីឈ្នួលសម្អាតផ្ទះឲ្យគេ បន្ទាប់មកខ្លួនបានទូរស័ព្ទហៅឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ ជួបខាងសន្តិសុខ ដោយគាត់បានបញ្ជាក់ប្រាប់ទៅខាងសន្តិសុខថា ខ្លួនជាអ្នកសម្អាតនៅផ្ទះបងរបស់គាត់ ទើបសន្តិសុខអនុញ្ញាតិឲ្យចេញ ភ្លាមនោះឈ្មោះ បាត់ បានឌុបខ្លួនយកទៅទម្លាក់នៅត្រឹមណាហ្គា រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២៩.១១.២០២៥ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


