Connect with us

សន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចខេត្តកណ្ដាល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យធាក់ប្លន់យកម៉ូតូស្ត្រីលក់បន្លែបាន០១នាក់ក្នុងចំណោមបក្សពួកម្នាក់រត់គេចខ្លួន

បានផុស

នៅ

កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានធ្វើការឃាត់ខ្លួនករណីធាក់ប្លន់យកម៉ូតូយ៉ាងសកម្មចំនួន៣ ករណីក្នុងនោះមួយករណីបានធាក់ប្លន់ស្ត្រីលក់បន្លែ ដែលត្រូវជាម្ដាយរបស់វីរៈជួរមុខ នៅស្រុកកណ្ដាលស្ទឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាដល់កម្លាំងជំនាញរបស់ស្នងការដ្ឋានរួមជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកណ្តាលស្ទឹង បានធ្វើការស្រាវជ្រាវបង្ក្រាបមុខសញ្ញា ករណីលួ.ចមានស្ថានទ.ម្ងន់.ទោ ស (ធា.ក់ប្ល.ន់.យកម៉ូតូ) ចំនួន៣ករណី រួមមាន៖ករណីទី១៖ កើតហេតុនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០១:៣០នាទី នៅចំណុចផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល, ករណីទី២៖ កើតហេតុនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង០៥:០០នាទី នៅចំណុចជិតគណបក្សប្រជាជនកម្ពុជាភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល, ករណីទី៣៖ កើតហេតុនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៣:៥៧នាទី នៅចំណុចបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

គួររំលឹកផងដែលថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៣:៥៧នាទី (ទៀបភ្លឺ) នៅចំណុច តាបណ្ដោយ ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងបានធើ្វសកម្មភាពប្លន់យកម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ បិតតែមឆ្នាំ២០២២ ពាក់ផ្លាកលេខ ព្រះវិហារ 1B-4654  ពីស្រី្ដជាអ្នកលក់បន្លែបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ដោយឡែកចំពោះមុខសញ្ញាដែលនៅសេសសល់កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីឃាត់ខ្លួនចាត់ការតាមនីតិវធី៕ ដោយ ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម