សន្តិសុខសង្គម
ហេតុការណ៍លិចទូកនៅទន្លេសេកុង បាត់ខ្លួនយោធាម្នាក់ និង២ នាក់រួចជីវិត
មន្ត្រីយោធាការពារព្រំដែន ចំនួនបីនាក់បានជិះទូកទៅបង់ត្រីក្នុងទន្លេក្រោមស្ពានកោះទន្សាយ ត្រូវបានលិចទូកបាត់ខ្លួនម្នាក់ ខណៈពីរនាក់ហែលឡើងគោករួចពីគ្រោះថ្នាក់។
ហេតុការណ៍គ្រោះថ្នាក់លិចទូកខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២ រសៀល ថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២៤ នៅចំណុចក្រោមស្ពានកោះទន្សាយស្ថិតក្នុងទន្លេសេកុង ឃុំសន្តិភាពស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានបានឱ្យដឹងថា មន្ត្រីយោធាទាំងបីនាក់ម្នាក់ដែលបាត់បង់ជីវិតមានឈ្មោះ នួន ម៉ានី ជាមន្ត្រីយោធានៅវីរៈ២ រួមទាំងមន្ត្រីយោធាពីរនាក់ដែលរួចផុតជីវិត ជាមន្ត្រីវរៈការពារព្រំដែនលេខ ១០១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង។
ប្រភពពីមន្ត្រីយោធាបានបន្តឲ្យដឹងទៀតថា នៅមុនកើតហេតុមន្ត្រីយោធាទាំងបីនាក់ឃើញគេនេសាទត្រីបានច្រើនក្នុងមួយសំណាញ់ៗ គេអាចបង់បានត្រីពី៥ទៅជិត១០ គីឡូ។ ពេលដែលមន្ត្រីយោធាទាំងបីនាក់ទៅជិតដល់ចំណុចកើតហេតុជិតស្ពានកោះទន្សាយស្រាប់តែទឹកហូរខ្លាំងបានគួចទូកបណ្ដាលឲ្យលិចភ្លាមតែម្ដង។

ប្រភពព័ត៌ដដែលបន្តថា ចំណុចកើតហេតុខាងលើ ភាគច្រើនជាគ្រួសារកងទ័ពដែលនៅប្រចាំការនៅទីនោះ។ ក្រោយមានភ្លៀងធ្លាក់ត្រីឡើងច្រើនគ្រួសារកងទ័ពតែងតែនាំគ្នាទៅរកត្រីនៅចំណុចកើតហេតុកាងលើរួមទាំងមន្ត្រីយោធាទាំងបីនាក់ផងដែរ។ តែជាអកុសលពេលដែលទៅដល់ចំណុចជិតកន្លែងបង់ត្រីទូកក៏បានលេចបណ្ដាលឱ្យយោធាម្នាក់បាត់បង់ជីវិត។
ក្រោយកើតហេតុកម្លាំងយោធាវីរៈ១០១ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង រួមជាមួយនិងវរៈការពារព្រំដែនដទៃទៀតបានដាក់កម្លាំងនាំគ្នាចុះរកមន្ត្រីយោធាបាត់ខ្លួនរហូតមកដល់រសៀលថ្ងៃទី ៣០ ខែឧសភានេះនៅពុំទាន់រកឃើញនៅឡើយនោះទេ៕

អត្ថបទ៖ ងិន លីម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


