សន្តិសុខសង្គម
តុលាការបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទឈ្មោះ ស្រី សុីណា មកសាកសួរបន្ថែម
ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស សំណាង កាលពីព្រឹកថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២៤នេះ បានបង្គាប់អោយអនុរ័ក្សពន្ធនាគារព្រៃសនាំខ្លួនជនជាប់ចោទឈ្មោះ ស្រី សុីណា មកកាន់សាលាដំបូងដើម្បីសាកសួរបន្ថែមពាក់ព័ន្ធអំពើឃាតកម្មបាញ់សម្លាប់មនុស្ស២នាក់ របួស២នាក់កាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ពីការចោទប្រកាន់បន្ថែមលើឃាតកឈ្មោះ ស្រី សុីណា ពីបទរំលោភលើលំនៅស្ថាន។ ដូច្នេះជនត្រូវចោទបានរងនូវការចោទប្រកាន់បន្ថែមចំនួន៤បទល្មើស នៅក្នុងការប្រព្រឹត្តអំពើឃាតកម្មដ៏អាក្រក់នោះ។ ទី១គឺបទ ឃាតកម្ម តាមមាត្រា១៩៩ ពាក់ព័ន្ធការបាញ់សម្លាប់គូរដណ្ដឹង២នាក់។ ទី២បទ ប៉ុនប៉ងឃាតកម្មតាមមាត្រា លើករណីបាញ់ជនរងគ្រោះ២នាក់អោយរងរបួស ។ទី៣បទ រំលោភលើលំនៅស្ថាន តាមមត្រា ពាក់ព័ន្ធការចូលទៅក្នុងផ្ទះជនរងគ្រោះដោយបំពានគ្មានការអនុញាត។ទី៤គឺបទល្មើសកាន់កាប់ និងប្រើប្រាសអាវុធខុសច្បាប់ ។
ដោយផ្អែកលើអង្គហេតុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៣រសៀល ឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះជនរងគ្រោះឈ្មោះ ឡុង លីសុង ស្ថិតនៅបុរីប៉េងហួត សង្កាតនិរោធ ខណ្ឌច្បារអំពៅ ដើម្បីសួរនាំរឿងជម្លោះទាក់ទងនឹងរឿងកាប់មែកស្វាយ វាយកំទេចផើងផ្កា និងរឿងដាក់ស្នូខោអាវ ជាមួយឈ្មោះ សាន ស្រីពេជ្រ ដែលជាអ្នកជួលផ្ទះពីឈ្មោះ ស្រី ស៊ីណា និងជាអ្នកជិតខាងឈ្មោះ ឡុង លីសុង។ ពេលទៅដល់ ឈ្មោះ ស្រី ស៊ីណា បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយមានការជជែកគ្នា និងឈានដល់មានជម្លោះពាក្យសម្តីនឹងគ្នា ហើយឈ្មោះ ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លីដែលសៀតនៅចង្កេះបញ្ចូលគ្រាប់ បាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះបណ្តាលឱ្យឈ្មោះ ឡុង លីសុង ភេទប្រុស ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ ឃីន កញ្ចនា ភេទស្រី បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងពេលនោះឈ្មោះ ស្រី ស៊ីណា ក៏បានបាញ់ទៅលើមនុស្សប្រុស២នាក់ទៀតជាច្រើនគ្រាប់បណ្តាលឱ្យម្នាក់រងរបួសដៃ និងម្នាក់ទៀតរងរបួសជើង។
ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ ក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនសំណុំរឿង និងជនល្មើសមកតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានយកចិត្តទុកដាក់បំផុតក្នុងការពិនិត្យភស្តុតាង របាយការណ៍សន្និដ្ឋានរបស់សមត្ថកិច្ច និងបានសាកសួរគ្រប់បុគ្គលពាក់ព័ន្ធរួចមក បានធ្វើការសន្និដ្ឋានថា អំពើនេះ ជាអំពើឃាតកម្ម។

ដោយពិនិត្យឃើញ ព្យសន៍កម្មទៅលើជនរងគ្រោះ ស្លាប់ពីរនាក់ និងរបួសពីរនាក់ តំណាងអយ្យការ បានចោទប្រកាន់ករណីនេះជា ០២ (ពីរ) សំណុំរឿង ដោយ៖ សំណុំរឿងទី១ (ជនរងគ្រោះស្លាប់ពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោសរហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។ សំណុំរឿងទី២ (ជនរងគ្រោះរបួសពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ការចោទប្រកាន់របស់តំណាងអយ្យការ គឺធ្វើឡើងដោយផ្អែកតាមអង្គហេតុ និងភស្តុតាងដែលជាលទ្ឋផល នៃការស្រាវជ្រាវ ស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ និងអយ្យការ។ ក្រោយពីទទួលបានសំណុំរឿងខាងលើ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនត្រូវចោទដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ។
បន្ទាប់មកព្រះរាជអាជ្ញាអមតុលាការបានរកឃើញថា ជនត្រូវចោទឈ្មោះ ស្រី សុីណា បានប្រព្រឹត្តបទល្មើស១ទៀត គឺបទរំលោភលើលំនៅស្ថាន ហើយបញ្ជូនសំណុំរឿងអោយចៅក្រមចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


