Connect with us

សន្តិសុខសង្គម

ផ្លូវមុខវត្តចាក់អង្រែក្រោម ជួសជុលមិនក្រោម១០​ដងនៅតែខូច

បានផុស

នៅ


អ្នកធ្វើដំណើរឆ្លងកាត់ស្តុបមុខវត្តចាក់អង្រែក្រោម ឆ្ពោះមកផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបញ្ចេញមតិហួសចិត្តដោយសារតែឃើញសកម្មភាពជួសជុលផ្លូវជាប់សាលាបថមសិក្សានិងអនុវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែក្រោម (មុខវត្តចាក់អង្រែក្រោម)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកធ្វើដំណើរបាននិយាយថា សកម្មភាពជួសជុលផ្លូវនៅទីតាំងខាងលើនេះ គឺធ្វើឡើងមិនតិចជាង១០លើកនោះទេ បើទោះជាចាក់ក្រាលបេតុងឆ្អឹងដែកយ៉ាងណាក៏ដោយ។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះថា ទីតាំងខាងលើពិតជាកំពុងជួសជុលដែលមានបណ្តោយ៥០០ម៉ែត្រ និងទទឹង៣០ម៉ែត្រប្រាកដមែន។ ហើយការជួសជុលចាក់ផ្លូវថ្មីនេះ គឺមានគម្រោងចាក់កៅស៊ូដែលពីមុនចាក់ក្រាលបេតុងឆ្អឹងដែក។

លោក ជា សុខៃ ក៏បានអះអាងដែរថា បើគិតពីការជួសជុលកន្លងមកដល់ថ្ងៃនេះ ប្រមាណជា១០ផងដែរ។ ពីមុនមកផ្លូវនេះរងការខូចខាតខ្លាំងដោយសាររថយន្តដឹកខ្សាច់ដែលដឹកចេញពីដេប៉ូខ្សាច់ស្ថិតនៅជាប់ផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម។ កាលណោះទោះជាយ៉ាងណាក៏ផ្លូវនៅតែរងការខូចខាត ព្រោះរថយន្តដឹកខ្សាច់ខ្នាតយក្សទម្ងន់រាប់តោន ប៉ុន្តែត្រូវបានសាលារាជធានីភ្នំពេញបញ្ឈប់អាជីវកម្មខ្សាច់នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ហើយមន្ទីរសាធារណការចាប់ផ្តើមជួសជុលចាក់ក្រាលបេតុងថ្មីក៏នៅតែរងការខូចខាត។ ចំពោះការជួសជុលថ្មីនេះ មិនដងថាមានប្រសិទ្ធិភាពឬយ៉ាងណានោះទេ ព្រោះលើកនេះជាគម្រោងក្រាលកៅស៊ូ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម