សន្តិសុខសង្គម
ផ្អើលសមត្ថកិច្ចអស់មួយខណ្ឌទួលគោក ឮសម្លេងបាញ់ ស្មានថាជាកាំភ្លើងគ្រាប់ពិត តាមពិតជាកាំភ្លើងផាវសោះ
ភ្នំពេញ ៖ នគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យដែលមានសតិមិនល្អ ក្រោយធ្វើការយកកាំភ្លើងផាវបាញ់ផ្អើល ប្រជាពលរដ្ឋ ក្នុងសង្កាត់ទឹកល្អក់៣។

ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលនាវេលាម៉ោង០៤ នឹង ៤៥នាទីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ២១ប៊េ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែលមានសតិមិនល្អមានឈ្មោះ ធី អាយុជាង៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ 56 ផ្លូវ21B ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃ ជនសង្ស័យដែលមានសតិមិនល្អរូបនោះតែងតែ ដើរកាន់កូនកាំបិតចិតផ្លែ រកចាក់អ្នករស់នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់៣ ជារឿយៗ ។ រហូតមកដល់ថ្ងៃនេះប្រជាពលរដ្ឋបានឃើញ ជនសង្ស័យខាងលើមិនដឹងជាបាន កាំភ្លើងមកពីណានោះទេ បានបាញ់ឡើងលើជាច្រើនគ្រាប់ រួចជនសង្ស័យខាងលើក៏បានរត់ចូលផ្ទះវិញបាត់ ។ ភ្លាមៗនោះ ប្រជាពលរដ្ឋរស់នៅក្បែរខាង មានអារម្មណ៍ភ័យតក់ស្លុត ទើបសម្រេចចិត្តរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីមកចុះជួយអន្តរាគមន៍។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងថា ជនសង្ស័យមានកាំភ្លើង សមត្ថកិច្ចបាននាំកម្លាំងមកដល់ចំណុចកើតហេតុ រួចបន្តទាក់ទងទៅកម្លាំងកងរាជអាវុធហត្ថខណ្ឌ ដើម្បីសហការឃាត់ជនសង្ស័យខាងលើរហូតបានសម្រេច។ ប្រភពដដែលបន្តទៀតថា ជាក់ស្តែងនៅពេលកម្លាំងឃាត់ជនសង្ស័យបាន គឺឆែកឆេរខ្លួនជនសង្ស័យរួច រកឃើញនឹងដកហូតបានកាំភ្លើងផាវ មិនមែនជាកាំភ្លើងពិតនោះទេ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


