សន្តិសុខសង្គម
នគរបាលបន្តចុះចែកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារតាមខ្នងផ្ទះ
យុទ្ធនាការរបស់នគរបាលក្នុងការចុះចែកអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដល់តាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅតែបន្តមានការយកចិត្តទុកដាក់ក្នុងការបំពេញ និងផ្តល់ជូនជាបន្តបន្ទាប់។

នគរបាលប៉ុស្តិ៍គោកឃ្លាង ដែលជាប៉ុស្តិ៍រដ្ឋបាលចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក៏បាននិងកំពុងបន្តការខិតខំរបស់ខ្លួនក្នុងការបន្តប្រឹក្សាការផ្តល់សេវា តម្រូវការលើឯកសារផ្សេងៗ ជូនពលរដ្ឋក៏ដូចជាការយកឯកសារដែលបានធ្វើរួចរាល់ យកជូនពលរដ្ឋដល់ខ្នងផ្ទះដើម្បីពលរដ្ឋអាចទទួលបានយកទៅប្រើប្រាស់សម្រាប់តម្រូវការនានាចាំបាច់របស់ខ្លួន។
លោកអនុសេនីយ៍ឯក ង៉ាត់ សុភា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលគោកឃ្លាង បានប្រាប់ឱ្យដឹងថា កិច្ចការងារលើការផ្តល់សេវាតម្រូវការលើការធ្វើឯកសារជូនពលរដ្ឋនេះ គឺជាការសំខាន់ដែលត្រូវយកចិត្តទុកដាក់បំផុត ក្នុងការបំពេញឱ្យបានល្អ និងត្រឹមត្រូវជូនពួកគាត់។ ការធ្វើឯកសារ គឺពុំមានតម្រូវឱ្យមានការបង់ប្រាក់កាសមកកាន់នគរបាលឡើយ។ លោកនាយប៉ុស្តិ៍បន្តថា ចំពោះអត្តសញ្ញាណប័ណ្ណ និងឯកសារដែលបានបំពេញគ្រប់គ្រាន់ហើយនោះ គឺនគរបាលតាមមណ្ឌលនីមួយៗ នឹងធ្វើការទំនាក់ទំនងទៅកាន់ពលរដ្ឋឱ្យមកទទួល ឬក៏អាចយកទៅជូនដល់តាមខ្នងផ្ទះតែម្តង។

ប្រជាពលរដ្ឋបង្ហាញការសប្បាយចិត្ត ចំពោះការយកចិត្តទុកដាក់របស់នគរបាលក្នុងមូលដ្ឋានរបស់ពួកគាត់ដែលបានព្យាយាមធ្វើឯកសាររួចរាល់ ហើយយកទៅចុះចែកដល់ខ្នងផ្ទះដោយគ្រាន់តែផ្តិតមេដៃ រួចក៏ទទួលបានឯកសារសម្រាប់ប្រើប្រាស់តែម្តង។

សូមបញ្ជាក់ថា យុទ្ធនាការនៃការចុះចែកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដល់តាមខ្នងផ្ទះពលរដ្ឋនេះ គឺនគរបាលនៅក្នុងក្របខណ្ឌ រាជធានីភ្នំពេញបានយកចិត្តធ្វើជាប្រចាំថ្ងៃ ហើយកិច្ចការងារនេះក៏បានធ្វើឡើងមកជាយូរហើយដែរ ដើម្បីជាការសម្រួលដល់ភាពងាយស្រួល និងលឿនរហ័សសម្រាប់ពលរដ្ឋក្នុងការទទួលបាន ឯកសារដែលខ្លួនត្រូវការយកទៅប្រើប្រាស់លើកិច្ចការងារផ្ទាល់ខ្លួនរបស់ពួកគាត់៕
អត្ថបទ៖ សុភា




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


