Connect with us

សន្តិសុខសង្គម

តុលាការសម្រេចឃុំខ្លួនមន្ត្រីយោធាដែលយក​កាំភ្លេីងAK ទៅគំរាមអ្នកលក់ត្រី

បានផុស

នៅ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនមន្រ្តីយោធាម្នាក់ ដែលកាន់កាំភ្លើងAKទៅគំរាមកំហែងអ្នកលក់ត្រី និងប្រជាពលរដ្ឋដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ពីបទគំរាមកំ ហែង និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៧និង៣២នាទី មានករណីបុរសម្នាក់បានប្រើប្រាស់កាំភ្លើងវែង១ដើម ម៉ាក AK47 កាន់គំរាមកំហែងទៅលើពលរដ្ឋនៅចំណុចគល់ស្ពានព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅក្បែរនោះផងដែរ។ ក្រោយមកជននោះបានកាន់កាំភ្លើងដើរចូលរថយន្តវិញ រួចបើកចេញពីកន្លែងកើតហេតុបាត់ទៅ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបុរសនោះយកទៅសួរនាំ ។

ជនសង្ស័យឈ្មោះ សុខ មនោរម្យ អាយុ៣៧ឆ្នាំ មានមុខរបរ ជាមន្ត្រីយោធា បានសារភាពថា មូលហេតុដែលខ្លួនយកកាំភ្លើងទៅគំរាមកំហែងជនរងគ្រោះនោះ គឺដោយសារជនរងគ្រោះបានចោទប្រកាន់មកលើខ្លួនថា មានទំនាក់ទំនងស្នេហាជាមួយប្រពន្ធគេ ហើយខ្លួនក៏ណាត់ជនរងគ្រោះដើម្បីដោះស្រាយការយល់ច្រឡំ​ តែដោយជនរងគ្រោះមានបក្ខពួក៤ ទៅ ៥នាក់ មកព័ទ្ធជុំវិញខ្លួន និងឃើញមានម្នាក់សៀតវត្ថុរឹងនៅនឹងចង្កេះផង ទើបខ្លួនរត់ទៅយកកាំភ្លើងចេញពីក្នុងឡានដើម្បីគំរាមក្រុមនោះឲ្យចេញឆ្ងាយពីខ្លួនតែម្តងទៅ។ ចំណែកប្រពន្ធជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ខ្លួនពុំមានទំនាក់ទំនងអ្វីស៊ីជម្រៅជាមួយជនសង្ស័យទេ។

ក្រោយឃាត់ខ្លួនសមត្តកិច្ចបានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

តេស្ដរកសារធាតុញៀន៖ មនុស្ស៩៧នាក់ប៉ុណ្ណោះបានប្រើសារធាតុញៀន ក្នុងចំណោមមន្ត្រី និងកងកម្លាំងជាង៩ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ព្យុះព្រះភិរុណ បង្កការបំផ្លិចបំផ្លាញនៅភាគខាងជើង ប្រទេសវៀតណាម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិនដកខ្លួន មាន​ន័យថា លោក​ ​ត្រាំ​ ​ជួប​គ្រោះ​ធំក្នុងដំណើរ​ទៅ​​អង្គុយ​​កៅអីសេតវិមាន​​​​ជាថ្មី​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្ពុជា ជាប់លេខ១២លើលោក ជាប្រទេសសម្បូរមនុស្សស្រី ទាបៗ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេ​​ចនាយករដ្ឋមន្រ្តី៖ ទោះបីបាត់ខ្លួន១២ថ្ងៃ តែមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ

Sokha Hotels

ព័ត៌មានពេញនិយម