សន្តិសុខសង្គម
ស្មានជាគូទំនាស់ ជនសង្ស័យម្នាក់ ចាក់ជនរងគ្រោះ ០៤ កន្ត្រៃ របួសធ្ងន់
ជនសង្ស័យម្នាក់ រត់ទៅយកកន្ត្រៃចាក់ជនរងគ្រោះចំនួន ០៤ កន្ត្រៃ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារយល់ច្រឡំស្មានថាជាគូទំនាស់ ក្រោយទាស់ពាក្យសម្ដីជាមួយបុរសម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩ និង ៤០ នាទី យប់ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤ នៅត្រង់ចំណុចខាងមុខច្រកផ្លូវលំ ភូមិ ០៣ តាមបណ្ដោយផ្លូវលេខ ១០៩ សង្កាត់មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ជ័យ សិទ្ធី ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរបុគ្គលិកណាហ្គា ស្នាក់នៅផ្ទះលេខ ៦៥E1 ផ្លូវលេខ ១៦៦ ភូមិ ០១ សង្កាត់អូរឫស្សីទី ០៣ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ អ៊ូ សុនរដ្ឋា ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរបុគ្គលិកស្រាបៀកម្ពុជា មានទីលំនៅផ្ទះលេខ ១០០E12 ផ្លូវលេខ ១២៨ ភូមិ ៣ សង្កាត់មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញបុរស ០២ នាក់ អង្គុយនិយាយគ្នាលេងសុខៗ ស្រាប់តែឈ្លោះប្រកែកទាស់ពាក្យសម្ដីរហូតមានការប្រតាយប្រតប់គ្នា។ ខណៈនោះដែរ ជនសង្ស័យមានគំនុំក្នុងចិត្ត ក៏រត់ចេញពីផ្លូវលំ និងរត់សំដៅទៅផ្សារឌុយមិច តាមបណ្ដោយផ្លូវលេខ ១៣៤ បានបន្តិច ក៏ស្រាប់តែប្រទះឃើញកូនកន្ត្រៃនៅលើថាសលក់សាច់ រួចក៏យកកន្ត្រៃដើរត្រឡប់ទៅផ្លូវលំវិញ។ ភ្លាមៗ នោះ ជនសង្ស័យឃើញមនុស្សឈរ ស្មានថាជាអ្នកដែលខ្លួនឈ្លោះគ្នា និងអ្នកជួយចាប់ឃាត់ ទើបសម្រេចចិត្តយកកូនកន្ត្រៃចាក់លើជនរងគ្រោះចំនួន ០៤ កន្ត្រៃ ត្រូវខ្នងដៃខាងស្តាំ ០២ កន្លែង និងចាក់ចំស្នាខាងស្តាំ ០២ កន្លែងបន្ថែមទៀត បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្ដង។ ចំណែកជនសង្ស័យ បន្ទាប់ពីធ្វើសកម្មភាព ក៏ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបាន រួចបន្តទាក់ទងទៅសមត្ថកិច្ចដើម្បីមកអន្តរាគមន៍។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចខណ្ឌ ៧ មករា ធ្វើការកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


