សន្តិសុខសង្គម
ភ្លៀងធំយប់មិញ ខណ្ឌចំនួន៣ក្នុងរាជធានីភ្នំពេញរងការជន់លិច
ក្រោយភ្លៀងធ្លាក់មួយមេដ៏ធំកាលពីយប់មិញ មន្រ្តីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ថា មូលដ្ឋានខណ្ឌមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានការជន់លិចមិនទាន់ស្រកអស់នៅឡើយ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះថា ដោយសារឥទ្ធិពលព្យុះយប់មិញ ភ្លៀងធ្លាក់ខ្លាំងរហូតដល់កំពស់ ១៤០ មម ធ្វើអោយតំបន់ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក រងការជនលិចទឹក។ ដំណើរការបូមទឹកនៅស្ថានីយ៍កប់ស្រូវឃើញថា នីវ៉ូទឹកបាននិងកំពុងធ្លាក់មកត្រឹម +6.60 m ដែលនឹងស្រកចុះជាបន្តបន្ទាប់នៅល្ងាចនេះបើគ្មានភ្លៀងបន្ថែម។
ក្នុងពេលនេះ ស្ថានីយ៍បូមទឹក គីឡូម៉ែត្រ ៩ ស្វាយប៉ាក បានសាងសង់សម្រេចបាន ៩៥% ដែលនឹងដាក់អោយដំណើរការនៅពេលខាងមុខដែលមានសមត្ថភាពបូមទឹក ៨ ម៉ែត្រគូបក្នុង១វិនាទី បន្ថែមលើសមត្ថភាពបូមទឹកកប់ស្រូវ ១៥ ម៉ែត្រគូបក្នុង១វិនាទី ។ ស្ថានភាពទឹកលិចនេះ បណ្តាលមកកម្រឹតទឹកភ្លៀងមានបរិមាណទឹកច្រើនហួសពីការបូមទឹកបញ្ចេញក្រៅទំនប់៕
អត្ថបទ៖ សុភា








-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ