សន្តិសុខសង្គម
បំបែកសំណុំរឿងចាក់សម្លាប់យកម៉ូតូជាង ២ ខែមុន ឃាត់ខ្លួនបាន ៧ នាក់
ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បំបែកសំណុំរឿង ក្រុមជនសង្ស័យដែលធ្វើសកម្មភាពចាក់សម្លាប់មិត្តភ័ក្ដិម្ចាស់ម៉ូតូរត់ដេញតាមចាប់ចោរលួចម៉ូតូ កាលជាង ២ ខែមុន ឃាត់បានចំនួន ៧ នាក់។

ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក លី សុខហ៉ី ទទួលបញ្ជាផ្ទាល់ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ២៣ និង ០០ នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ៣ នាក់ ជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងដោយមានការចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងសមត្ថកិច្ចបន្តការស្រាវជ្រាវចាប់ឃាត់ខ្លួនបានអ្នកទទួលផលបន្តគ្នាចំនួន ០៤ នាក់ បន្ថែមទៀត នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ១៥ និង ០០ នាទី ចំណុចភូមិទួលខ្លុង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។

គួររំលឹកថា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ០២ និង ២០ នាទី រំលងអធ្រាត្រ នៅចំណុចមុខផ្ទះលេខ 23Eo ផ្លូវលេខ ៣៨ ស្ថិតក្នុងភូមិត្រពាំងល្វា ២ សង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីអំពើឃាតកម្ម (ប្រើដែកចុងស្រួចចាក់បណ្ដាលឲ្យស្លាប់) និង អំពើលួច (កាច់បំបែកសោ.ក លួចយកម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ០៣ នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាច់បំបែកសោ.ក លួចយកម៉ូតូ ១ គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៥ ពាក់ផ្លាកលេខ កំពត 1I-2089 រួចជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះឃើញ ក៏ស្រែកឆោឡោឡើង ហើយក៏មានមិត្តភ័ក្ដិរបស់ជនរងគ្រោះ ០២ នាក់ ជិះម៉ូតូ ០១ គ្រឿង ម៉ាក SCOOPY ពណ៌ខ្មៅ ដេញតាមជនសង្ស័យ ហើយក៏បានចាប់ធាក់ជនសង្ស័យ ០១ នាក់ ដែលអង្គុយនៅខាងក្រោយឲ្យធ្លាក់ពីលើម៉ូតូ រួចក៏ចូលទៅវាយប្រតាយប្រតប់ជាមួយជនសង្ស័យម្នាក់នោះ បន្ទាប់មកក៏ត្រូវជនសង្ស័យចាក់មួយដែកចុងស្រួច ចំដើមទ្រូងខាងឆ្វេង បណ្តាលឲ្យដួលស្លាប់នៅកន្លែងកើតហេតុ ហើយជនសង្ស័យទាំង ៣ នាក់ ក៏ជិះម៉ូតូដែលលួចបានគេចខ្លួនបាត់។

ក្រោយពេលបញ្ចប់នីតិវិធីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


