Connect with us

សន្តិសុខសង្គម

អភិបាលខេត្តតាកែវ៖ ប្រជាពលរដ្ឋខេត្តតាកែវទាំងមូលមិនជឿតាមការញុះញង់របស់ក្រុមប្រឆាំងឲ្យក្រោកឡើងប្រឆាំងរដ្ឋាភិបាលនោះទេ

បានផុស

នៅ

ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុង ទិវាមឆ្ឆាជាតិ នៅក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលនៃគណៈខេត្តតាកែវបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងខេត្តតាកែវដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងមិនជឿតាមការអូសទាញនិងមិនចាញ់បោកតាមការញុះញង់របស់ក្រុមអគតិនៅក្រៅប្រទេសមួយចំនួនតូចដែលបានធ្វើការញុះញង់ឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសក្រោកឡើងធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅថ្ងៃទី១៨ ខែសីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តតាកែវបានថ្លែងបន្តថា នៅថ្ងៃទី១៨ សីហា នៅក្នុងខេត្តតាកែវទាំងមូលមានសភាពធម្មតា ប្រជាពលរដ្ឋ​ធ្វើដំណើរ ធ្វើការលក់ដូររកទទួលទានធម្មតា និយាយជារួមមិនមានប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវនាំគ្នាចេញទៅធ្វើបាតុកម្មនៅរាជធានីភ្នំពេញតាមការញុះញង់របស់ក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេសនោះទេ។ បញ្ហាទាំងអស់នេះ សបញ្ជាក់ពីការយល់ដឹងរបស់ប្រជាពលរដ្ឋជាពិសេសពីការគាំទ្រការដឹកនាំរបស់ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាល បានថ្លែងបន្តថា ការចោទប្រកាន់រាជរដ្ឋាភិបាលទៅលើគម្រោងអភិវឌ្ឍន៍CLV ថាបានធ្វើអោយបាត់ដឹកដី៤ខេត្តទៅប្រទេសជិតខាងពីសំណាក់ក្រុមប្រឆាំងមួយក្ដាប់តូច គឺមិនមែនជាការពិតនោះទេ ប្រជាពលរដ្ឋភាគច្រើនលើសលប់លោកមានការត្រិះរិះពិចារណាបានល្អិតល្អន់ ហើយក៏មិនបានចាញ់បោកក្រុមប្រឆាំងនោះដែរ។ ប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេសប្រជាពលរដ្ឋនៅទូទាំងខេត្តតាកែវនៅឈជាមួយរាជរដ្ឋាភិបាលដើម្បីការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងឱ្យកាន់តែរីកចម្រើនឡើងថែមទៀត៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម