សន្តិសុខសង្គម
ឃាត់ខ្លួនក្មេងទំនើងមួយក្រុម ព្រួតវាយយុវជនម្នាក់ រងរបួស ហើយថតវីដេអូបង្ហោះលើបណ្ដាញសង្គម
ក្មេងទំនើងប្រុស-ស្រី មួយក្រុម បានព្រួតវាយយុវជនម្នាក់ បណ្ដាលឲ្យរងរបួស ហើយថតវីដេអូបង្ហោះលើបណ្ដាញសង្គម ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនយកទៅសួរនាំ និងចាត់ការតាមនីតិវិធី។

ការឃាត់ខ្លួននេះ កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅម្ដុំលក់ស្រាក្រឡុក ជិតផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ។
កម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា ក្រោយពីបានឃើញការបង្ហោះរូបវីដេអូឃ្លីបតាមបណ្ដាញសង្គម មានក្មេងប្រុស-ស្រី មួយក្រុម បាននាំគ្នាព្រួតវាយយុវជនម្នាក់ បណ្ដាលឲ្យរងរបួស កាលពីវេលាម៉ោង ៦ ព្រឹក ម្សិលមិញ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ក៏ស្រាវជ្រាវរហូតដល់វេលាម៉ោង ៣ រសៀល ថ្ងៃខែដដែល ទើបឈានដល់ការឃាត់ខ្លួនមនុស្សប្រុស-ស្រី ជាច្រើននាក់ ម្ដុំលក់ស្រាក្រឡុក នៅជិតផ្សារដីថ្មី ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងប្រុស-ស្រី កម្លាំងកងរាជអាវុធហត្ថ បាននាំខ្លួនជនសង្ស័យទាំងនោះយកទៅធ្វើការសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យដើម្បីបន្តនីតិវិធី៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


