សន្តិសុខសង្គម
ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញសំណូមពរអាជ្ញាធរគួរមានមន្រ្តីប្រចាំ២៤ម៉ោង ដើម្បីបំពេញតម្រូវការ
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ បានលើកជាសំណូមពរដល់អាជ្ញាធរខណ្ឌដូនពេញ ជាពិសេស ប៉ុស្តិ៍ សង្កាត់ គួរមានមន្រ្តីប្រចាំការជាប់ជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋបានទាន់ពេលវេលា លើការងារសេវាសាធារណៈ និងបទល្មើសផ្សេងៗ។

ការលើកជាសំណូមពរនេះ គឺធ្វើឡើងបន្ទាប់ពីពលរដ្ឋម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍នាពេលយប់ ហើយភាគីម្ខាងទៀតចោមរោមវាយគាត់ តែពេលទៅដាក់ពាក្យបណ្ដឹង ខាងនគរបាលប៉ុស្តិ៍ប្រាប់ថា ចាំព្រឹកចាំដាក់ពាក្យបណ្ដឹង ដល់ពេលព្រឹក មិនទទួលពាក្យបណ្ដឹងទៅវិញ។
ការលើកឡើងរបស់ពលរដ្ឋបែបនេះ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

ជាការឆ្លើយតប លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ ក៏បានណែនាំដល់មន្រ្តីអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង១១ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បញ្ហសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងត្រូវមានមន្រ្តីប្រចាំការជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា លើការងារសេវាសាធារណៈ ទុកកង្វល់របស់ប្រជាពលរដ្ឋ អាជ្ញាធរត្រូវទទួលដោះស្រាយជូនស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ។

ប្រធានក្រុមប្រឹក្សាខណ្ឌ ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវគៀងគរប្រជាពលរដ្ឋឲ្យមកចូលរួមក្នុងវេទិការសាធារណ ដើម្បីបានបញ្ចេញនូវបញ្ហាដែលខ្លួនមាន និងសំណូមពរដល់អាជ្ញាធរជួយដោះស្រាយ ហើយអាជ្ញាធរត្រូវយកចិត្តទុកដាក់ ពីបញ្ហាទុកកង្វល់របស់ប្រជាពលរដ្ឋ កុំឲ្យកើតឡើងមាននូវរឿងដដែលៗ ត្រូវរកដំណោះស្រាយ ថាបញ្ហាណាមួយត្រូវដោះស្រាយបាន និងបញ្ហាណាមួយដោះស្រាយមិនបាន ដូច្នេះត្រូវបញ្ជូនទៅថ្នាក់លើដើម្បីចូលរួមដោះស្រាយជូនប្រជាពលរដ្ឋ។

លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានទទួលយកនៅសំណូមពរប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងវេទិការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យជំនាញនីមួយៗ ដោះស្រាយជូនប្រជាពលរដ្ឋ និងការរីកចំរើនក្នុងមូលដ្ឋានខណ្ឌទាំងមូល។ លោក អភិបាលខណ្ឌបានសង្កត់ធ្ងន់ថា អាជ្ញាធរថ្នាក់ប៉ុស្តិ៍រដ្ឋបាល និងសង្កាត់ ដែលជាអាណាព្យាបាលរបស់ពលរដ្ឋផ្ទាល់ ត្រូវយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ពលរដ្ឋ។ ប៉ុស្តិ៍រដ្ឋបាលត្រូវមើលពីសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសង្កាត់ត្រូវបំរើពលរដ្ឋពីសេវាសាធារណៈឲ្យបានលឿនជូនពលរដ្ឋ៕
អត្ថបទ៖ សុភា




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


