សន្តិសុខសង្គម
ចៅសង្កាត់ផ្សារចាស់ ស្នើឲ្យក្រុមហ៊ុនម៉ៅការផ្លាស់ប្ដូរប្រព័ន្ធលូ ត្រូវអ៊ុតផ្លូវកៅស៊ូ និងរៀបការ៉ូឡាឲ្យស្អាតឡើងវិញ
លោក លី សុខុន ចៅសង្កាត់ផ្សារចាស់ នៃរដ្ឋបាលខណ្ឌដូនពេញ បានស្នើដល់អាជ្ញាធរខណ្ឌ ជាពិសេសក្រុមហ៊ុនម៉ៅការផ្លាស់ប្ដូរប្រព័ន្ធលូ ត្រូវអ៊ុតកៅស៊ូផ្លូវ និងរៀបចំការ៉ូឡាឲ្យស្អាតឡើងវិញ បន្ទាប់ពីកាយដាក់ប្រព័ន្ធលូរួចរាល់។ ការលើកឡើងរបស់លោកចៅសង្កាត់នេះ គឺធ្វើឡើងស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ ព្រោះកន្លងមកពេលកាយដាក់ប្រព័ន្ធលូរួចរាល់ ពុំដែលឃើញធ្វើឲ្យស្អាតឡើងវិញនោះ។

លោកចៅសង្កាត់បានបញ្ជាក់ថា ការយកចិត្តទុកដាក់របស់សង្កាត់ ជាមួយប្រជាពលរដ្ឋដើម្បីឲ្យពលរដ្ឋទទួលបានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានសង្កាត់ និងជាគម្រោងថវិការរបស់សង្កាត់ដោយបានអ៊ុតកៅស៊ូតាមដងផ្លូវសំខាន់ៗ និងរៀបការរ៉ូឡាថ្មីជូនតាមមុខផ្ទះពលរដ្ឋផងដែរ។
ការលើកឡើងរបស់លោកចៅសង្កាត់ផ្សារចាស់ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។

លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានទទួលយកនៅសំណូមពររបស់លោកចៅសង្កាត់ ហើយក៏បានលើកឡើង ហើយក៏បានសំណូមពរ និងអធ្យាស្រ័យដល់ប្រជាពលរដ្ឋ ដោយសារអំឡុងពេលការដ្ឋានកំពុងសាងសង គឺមានផលប៉ះពាល់ខ្លះ តែទោះយ៉ាងលោកអភិបាលខណ្ឌក៏បានឲ្យមន្រ្តីជំនាញត្រួតពិនិត្យមើលបន្ថែម
តាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ និងឲ្យរៀបចំក្រោយពេលការដ្ឋានរួចរាល់ឲ្យបានស្អាតវិញ៕
អត្ថបទ៖ សុភា


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


