សន្តិសុខសង្គម
ក្រសួងរ៉ែ និងថាមពល សម្រេចផ្អាកដំណើរការប្រតិបត្តិការធនធានរ៉ែ របស់ក្រុមហ៊ុន សឹងយន្តគ័ងយិក ក្រោយបាក់ថ្មសង្កត់កម្មករម្នាក់ស្លាប់
ក្រុមហ៊ុនរ៉ែមាសដែលមានឈ្មោះ សឹងយន្តគ័ងយិក នៅក្នុងខេត្តក្រចេះ ដែលមានអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ត្រូវបានក្រសួងរ៉ែ និងថាមពល សម្រេចផ្អាកដំណើរការប្រតិបត្តិការធនធានរ៉ែនៅអណ្តូងរ៉ែទី១ ជាបណ្ដោះអាសន្ន ដេីម្បីរង់ចាំការចុះពិនិត្យ វាយតម្លៃ និងការចាត់វិធានការពី អគ្គនាយកដ្ឋាន ធនធានរ៉ែ ក្រោយពីមានឧបទ្ទវហេតុ បណ្ដាលឱ្យស្លាប់កម្មករម្នាក់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីលោក រ័ត្ន តុលា អនុប្រធានស្ដីទី មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានឲ្យដឹង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

អនុប្រធានស្ដីទី មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានបន្តថា ចំពោះក្រុមហ៊ុន សឹងយន្តគ័ងយិក និងក្រុមហ៊ុនធានារ៉ាប់រង កំពុងចចារដើម្បីជូនប្រាក់ឧបត្ថម្ភដល់កម្មករដែលបានស្លាប់បាត់បង់ជីវិតក្នុងពេលបំពេញការងារជាមួយក្រុមហ៊ុន។
លោកបញ្ជាក់ថា ក្រុមហ៊ុនខាងលើមានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (លើកទី៣) លេខ ០០០៥ រថ.អធរ.អប ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពល
សូមរំលឹកថា ឧបទ្ទវហេតុបាក់ថ្មធ្លាក់សង្កត់កម្មករនេះបានកើតឡើងក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានបណ្តាលឱ្យកម្មករម្នាក់មាន ឈ្មោះ ផុន សារ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគីរី ខេត្ដកំពង់ឆ្នាំង រងរបួសធ្ងន់ និងបានស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យ៕
អត្ថបទ៖ ប្រុញ វិធិន



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


