សន្តិសុខសង្គម
លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការណ៍រាជធានីភ្នំពេញ បានបញ្ជាក់នៅរសៀលថ្ងៃទី២៣កញ្ញានេះថា ការបាក់ស្រុតផ្លូវបេតុងនៅប្រឡាយស្ទឹងមានជ័យ ដោយសារទឹកហូរច្រោះដីខាងក្រោមផ្លូវ ធ្វើអោយដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង។ លោកបញ្ជាក់ថា ផ្លូវដែលត្រូវបាក់ស្រុតនេះមានប្រវែង ១៤៦ម៉ែត្រ និងទទឹង៥ម៉ែត្រ។
តាមការដឹងពីអ្នករស់នៅជាប់ផ្លូវបេតុងនេះបានប្រាប់អោយដឹងថា មុនមានករណីបាក់ស្រុតនេះ ពួកគាត់បានឮសំឡេងខ្លាំង ខណៈនោះគាត់បានចេញមកមើល ក៏ឃើញផ្លូវបេតុងមួយខ្សែនេះ បាក់ស្រុតចុះទៅក្រោម និងមានប្រវែងប្រមាណជាង ១០០ម៉ែត្រ។
ប្រភពដដែលបន្តថា ការបាក់ស្រុតផ្លូវបេតុងនេះ គឺកើតឡើងបន្ទាប់ពីមានការកាយស្តារប្រឡាយរយៈជាង១០ថ្ងៃមុន និងមានជម្រៅជ្រៅជាងឆ្នាំមុនៗ។ ទោះបីយ៉ាងណា បន្ទាប់ពីមានការបាក់ស្រុតផ្លូវបេតុងមួយខ្សែនេះ អាជ្ញាធរបានដាក់ស្លាកសញ្ញាហាមឃាត់ដើម្បីបញ្ចៀសការគ្រោះថ្នាក់ជាយថាហេតុ និងដាក់គ្រឿងចក្រដើម្បីពន្លឿនការជួសជុលផងដែរ។
សូមបញ្ជាក់ថា ករណីបាក់ស្រុតនេះដែរបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្តោយមាត់ប្រឡាយលូស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
អត្ថបទ៖ រដ្ឋា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម១ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៥ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
សន្តិសុខសង្គម១៦ ម៉ោង ago
យុវជន៣នាក់ត្រូវទឹកគួចលង់ស្លាប់ សមត្ថកិច្ចប្រើពេលជិត២៤ម៉ោងទើបរកសពឃើញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឥទ្ធិពលព្យុះសង្ឃរា នឹងធ្វើឱ្យកម្ពុជា ធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់