Connect with us

សន្តិសុខសង្គម

ឆេះផ្ទះស្តុកគ្រឿងកង្ហារខូចខាតសម្ភារគិតជាទឹកប្រាក់សរុប ២០មុឺនដុល្លារ

បានផុស

នៅ

ផ្ទះស្ដុកគ្រឿងជ័រកង្ហារត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅបណ្ដាលឲ្យខូចខាតសម្ភារសរុបជាទឹកប្រាក់ប្រហែល២០ម៉ឺនដុល្លារ ខណៈម្ចាស់ផ្ទះចាក់សោទុកចោលចេញវត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ចំណុចផ្ទះលេខ ៦២ ផ្លូវលេខ០៤ ក្នុងបុរីពិភពថ្មី៣ ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា គេឃើញមានផ្សែងខ្មៅហុយចេញពីក្នុងផ្ទះកើតហេតុ។ ភ្លាមៗប្រជាពលរដ្ឋបានជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់អស់ជាច្រើនបំពង់នៅតែមិនអាចទប់ស្កាត់បាន ទើបរាយការណ៍ទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍អោយទាន់ពេលវេលាជៀសវាងមានការរាលដាលកាន់តែខ្លាំង។

ប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីព្រឹកម៉ោង៦ គាត់បានរៀបចំអុជធូបសែននៅក្នុងផ្ទះ។ លុះមកដល់វេលាម៉ោង០៩ គាត់ក៏បានចាក់សោផ្ទះចេញទៅវត្ត ប៉ុន្តែខណៈកំពុងធ្វើដំណើរមិនទាន់បានទៅដល់វត្តផង ក៏ស្រាប់តែមានអ្នកក្បែរខាងទូរស័ព្ទមកប្រាប់គាត់ថា «ផ្ទះគាត់ភ្លើងឆេះ» ។ ភ្លាមៗ គាត់ក៏បានបកត្រឡប់ក្រោយមកផ្ទះវិញតែម្តង។

ក្នុងគ្រោះអគ្គិភ័យនេះ បានឆាបឆេះនូវគ្រឿងជ័របង្គុំកង្ហារអស់២មុឺនគ្រឿង គិតជាទឹកប្រាក់ចំនួន ២០មុឺនដុល្លារ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានី ចំនួន០៣គ្រឿង រថយន្តជំនួយអន្តរាគមន៍របស់ ស្រាបៀរកម្ពុជា​០១គ្រឿង និងរថយន្តទឹកស្រោចផ្កាបុរីពិភពថ្មី ០១គ្រឿង បាញ់ពន្លត់រហូតរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៣៣ នាទីutes មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

ព័ត៌មានជាតិ៥៦ នាទីutes មុន

អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះសមាគមអ្នកនិពន្ធថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

អង្គការ ILO នឹងបន្តបង្កើនកិច្ចសហប្រតិបត្តការល្អជាមួយក្រសួងការងារបន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ ប្រាប់​ថា​នឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានជាតិ៣ ម៉ោង មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

Sokha Hotels

ព័ត៌មានពេញនិយម