Connect with us

សន្តិសុខសង្គម

ម្ចាស់រៀបរាប់ពីហេតុការណ៍ឆេះឃ្លាំងស្តុកកង់ដែលសរុបជាទឹកប្រាក់ប្រហែល២០ម៉ឺនដុល្លារ

បានផុស

នៅ

ឃ្លាំងស្តុកកង់មួយកន្លែងនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ OCIC ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ជាច្រើនម៉ោងបណ្តាលអោយរងការខូចខាតទាំងស្រុងដែលគិតជាទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមម្ចាស់ឃ្លាំងដែលជាអាជីវករលក់កង់នៅផ្សារអូឬស្សី បានអោយដឹងថា ករណីអគ្គិភ័យនេះបណ្តាលមកពីចរន្តអគ្គិសនីនៅកន្លែងដោតកង្ហារដែលកម្មករដេកយាមនៅផ្នែកខាងមុខ ហើយឆេះរាលដាលទៅគ្រែពូក និងកង់នៅក្នុងឃ្លាំងតែម្តង ខណៈពេលដែលកម្មករចាក់សោចេញទៅក្រៅ។

ម្ចាស់ឃ្លាំងបានអោយដឹងទៀតថា កង់ដែលត្រូវភ្លើងឆេះនោះ ជាកង់ជជុះ មានកង់កូនក្មេង និងកង់មនុស្សចាស់ដែលនាំចូលពីប្រទេសជប៉ុនដើម្បីលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត មិនមែនជាកង់អាគុយនោះទេ។ កង់ទាំងនោះបាននាំចូលតាំងពីកំឡុងឆ្នាំ២០២០ ដោយសារតែវិប្បត្តិកូវិដ១៩​ និងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះលក់មិនសូវដាច់ចេះតែស្តុកក្នុងឃ្លាំងរហូតមក។ ម្ចាស់ឃ្លាំងបន្ថែមថា ឃ្លាំងដែលឆេះនេះបានកសាងនៅឆ្នាំ២០១៧អស់ប្រាក់ប្រមាណ១០ម៉ឺនដុល្លារ ហើយកង់ប្រមាណ៤ពាន់គ្រឿងដែលរងការខូចខាតទៀតសរុបអស់ប្រមាណ២០ម៉ឺនដុល្លារ។

សូមបញ្ជាក់ផងដែរ កាលពីវេលាម៉ោងប្រមាណ ៥និង១០នាទីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ មានគ្រោះអគ្គិភ័យឆេះឃ្លាំងមួយកន្លែងបង្កអោយមានការភ្ញាក់ផ្អើលនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ OCIC ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆាប់ឆេះចេញពីក្នុងឃ្លាំងយ៉ាងសន្ធោសន្ធៅផ្សែងហុយទៅលើអាកាសបង្កឲ្យមានការភ្ញាក់ផ្អើលស្ទើរមួយចំហៀងក្រុង។ ភ្លាមៗអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ដោយសារតែឃ្លាំងបិតជិតដោយជញ្ជាំងសង្ក័សី និងទ្វាររ៉ូតហើយភ្លើងបានឆេះពេញបន្ទុករថយន្តមិនអាចទប់ស្កាត់បានទាន់ពេល។ នៅក្នុងការណ៍នោះសមត្ថកិច្ចបានប្រើគ្រឿងចក្រកាយទំលុះឃ្លាំងដើម្បីបាញ់ពន្លត់ទើបរលត់។

តាមនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យបានទៅអន្តរាគមន៍ចំនួន២៦គ្រឿង ក្នុងនោះរថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគបាលរាជធានីភ្នំពេញ ចំនួន ១៥គ្រឿង ,រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន ០៧គ្រឿង រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០២គ្រឿង រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងអូឡាំព្យា ចំនួន ០១គ្រឿង, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង៧និង១០នាទិយប់ថ្ងៃដដែល។
    
តាមនគរបាលអោយដឹងទៀតថា អគ្គិភ័យនេះបានបំផ្លាញឃ្លាំងធ្វើពីដែកប្រក់សង្ក័សី ទំហំ ១០ម៉ែត្រ X ៤០ម៉ែត្រ រួមទាំងកង់ចំនួន ៤០០០គ្រឿងអស់ទាំងស្រុង៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម