Connect with us

សន្តិសុខសង្គម

Update៖ ករណីឆេះរោងចក្រផលិតស្បែកជើងនៅកំពង់ស្ពឺ សមត្ថកិច្ចប្រើរថយន្ដពន្លត់តែ៣គ្រឿងដើម្បី​គ្រប់គ្រងស្ថានការណ៍

បានផុស

នៅ

កាលពីរសៀលថ្ងៃទី១៧តុលាម្សិលមិញ អគ្គិភ័យបានឆាបឆេះរោងចក្រផលិតស្បែងជើងមួយកន្លែងនៅភូមិត្រពាំងជ្រៅ​ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យតែ៣គ្រឿងប៉ុណ្ណោះ រួមជាមួយពន្លត់អគ្គិភ័យចំនួន​ ៥០បំពង់​ ដើម្បីគ្រប់គ្រងស្ថានការណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងបន្ថែមនៅយប់ថ្ងៃទី១៧តុលាដដែលថា រោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះនេះ គឺជារោងចក្រផលិតស្បែកជើង «ជេវ៉ាយខេ ហ្វូតវែរ ឯ.ក ( JYK FOOTW​E​A​R CO.LTD)» ស្ថិតនៅភូមិត្រពាំងជ្រៅ​ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែល​មាន​ទំហំ​ប្រវែង​ ៥០​ម៉ែត្រ ×​ ១០០ម៉ែត្រ ធ្វេីអំពីថ្ម​ ប្រក់ស័ង្កសី ស្តុកទុកនៅជ័រ​ បាតស្បែងជើង​។ ក្រោយកិច្ចអន្ដរាគមន៍​របស់​កងកម្លាំ​ង​មានសមត្ថកិច្ច​ អគ្គិភ័យ​ត្រូវ​បានគ្រប់​គ្រង​ ១០០% និងរលត់ដោយសុវត្ថិភាព។

របាយការណ៍ដដែលបញ្ជាក់ថា ក្នុងហេតុការណ៍អ​គ្គិភ័យនេះ ​មិនបានបង្កអោយមានគ្រោះថ្នាក់ដល់កម្ម​ករ-កម្មការិនី​នោះឡេី​យ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម