សន្តិសុខសង្គម
អ្នករត់កង់បីម្នាក់ សង្ស័យខ្យល់គរដួលស្លាប់នៅកន្លែងលក់ឱសថស្ថាន
បុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ សង្ស័យមិនស្រួលខ្លួន ជិះមករកទិញថ្នាំ តែជាអកុសលពេលមកដល់បានដួលនៅមុខឱសថស្ថានស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទី ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ វ័យប្រហែលជាង ៣០ ឆ្នាំ បើកកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1LB-2319 ទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុមុខផ្សារ ២០០២ បុរសខាងលើបាន អែបខាង រួចចុះពីលើកង់បី ដើរបានបន្តិច ក៏ដួលសន្លប់ភ្លាមៗ ប្រជាពលរដ្ឋនៅជិតនោះឃើញមិនស្រួល បាននាំគ្នាជួយសង្គ្រោះបឋម និងទាក់ទងហៅរថយន្តសង្គ្រោះមកយក តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ប្រភពពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាង រដ្ឋា អាយុ ៣៨ ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានកូនប្រុសម្នាក់ អាយុ ៩ ឆ្នាំ ហើយកាលពីមុនប្ដីរបស់គាត់រត់ម៉ូតូឌុបនៅជិតៗ ផ្ទះ ក្រោយមកក៏សុំប្រពន្ធទិញកង់បីវិញ ទើបរត់បានមិនដល់មួយសប្ដាហ៍ផងបានស្លាប់ចោលប្រពន្ធកូន ដោយសង្ស័យខ្យល់គរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការទាក់ទងទៅនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិច័យ រួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


