សន្តិសុខសង្គម
រដ្ឋបាលខណ្ឌទួលគោក ចុះឈូសឆាយផ្ទះសង់រំលោភលើចំណីផ្លូវលេខ ២៨៣ ដើម្បីពង្រីកឲ្យធំជាងមុន
កំណាត់ផ្លូវលេខ ២៨៣ ដែលកន្លងទៅមានសភាពតូចចង្អៀត ដោយសារមានពលរដ្ឋសាងសង់លើចំណីផ្លូវ ពេលនេះត្រូវបានរដ្ឋបាលខណ្ឌទួលគោក ដាក់គ្រឿងចក្រឈូសឆាយដើម្បីពង្រីកផ្លូវអោយកាន់តែធំទូលាយ ងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍។

ជាក់ស្តែងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌទួលគោកបានចាប់ផ្តើមពង្រីកផ្លូវកក្អមដែលនៅតាមបណ្តោយផ្លូវ ២៨៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកស្រី មុិក ម៉ាលីស ជាអ្នករស់នៅតំបន់ក្បែរនោះ បានសាទរចំពោះអាជ្ញាធរដែលបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ លើការពង្រីកផ្លូវអោយមានកាន់តែធំជាងមុនកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់ចំណុចនេះ ដែលកន្លងមកតែងមាន លំហូរចរាចរណ៍មមាញឹកទាំងយប់ទាំងថ្ងៃ។

លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានអោយដឹងថា លោកទើបតែបានចុះត្រួតពិនិត្យផ្លូវ២៨៣នេះម្តងទៀតរួចរាល់នៅមុននេះបន្តិច។ រីឯផ្ទះដែលសាងសង់លើចំណីផ្លូវនេះ គឺត្រូវបានរដ្ឋបាលខណ្ឌយកគ្រឿងចក្រមកកាយចេញជាស្ថាពរ។ លោកអភិបាលខណ្ឌបន្តថា ចំពោះផ្លូវនេះនឹងត្រូវពង្រីកស្ថាបនាឡើងវិញ ក្នុងទំហំទទឹងជិត១៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាង៦ម៉ែត្រ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ភ្នាក់ងារសារព័ត៌មាន កម្ពុជាថ្មី បានទំនាក់ទំនងទៅលោក វេដ ដារិទ្ធ ចៅសង្កាត់បឹងកក់ទី១ លោកបានបញ្ចាក់ថា ទាក់ទិននឹងសំណង់សងរំលោភលើចិញ្ចើមផ្លូវ ប្រជាពលរដ្ឋបានយល់ព្រមរុះរើដោយសន្តិវិធី ហើយម្ចាស់ផ្ទះសង់លើចិញ្ចើមផ្លូវ ក៏បានស្នើសុំទៅកាន់សាលារាជធានី សុំអាស្រ័យផលមួយរយៈរហូតមានការដោះស្រាយជូនពួកគាត់ ទើបពួកព្រមរុះរើចេញទាំងស្រុង៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


