Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆាបឆេះទីតាំងលក់ម្ហូបឥណ្ឌាមួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅខណ្ឌដូនពេញ

បានផុស

នៅ

អគ្គិភ័យ​ឆាបឆេះ​ទីតាំង​លក់​ម្ហូប​ឥណ្ឌា​មួយ​កន្លែង យ៉ាង​សន្ធោសន្ធៅ​ ផ្សែង​ហុយ​ខ្មួលខ្មាញ់​ចេញ​មក​ក្រៅ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ជួយ​ទាក់ទង​សមត្ថកិច្ច​មូលដ្ឋាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៦ និង ៤០ នាទី​យប់ ថ្ងៃ​ទី ២៥ ខែ​តុលា ឆ្នាំ ២០២៤ ត្រង់​ចំណុច​ជាន់​ទី​ ០១ នៃ​ហាង​លក់​ម្ហូប​ឥណ្ឌា​មួយ​កន្លែង ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ១៧២ ខាង​ក្រោយ​វត្ត​សា​រ៉ា​វ័​ន្ត ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ឮ​សំឡេង​ផ្ទុះ ស្រប​ពេល​នោះ​គាត់​បាន​រត់ចេញ​ពី​ក្នុង​ផ្ទះ​មក​មើល ក៏​ស្រាប់តែ​ឃើញ​មាន​ផ្សែង​ហុយ​ខ្មួលខ្មាញ់​ចេញ​មក​ក្រៅ​លាយ​ជាមួយ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ខាងក្នុង​ផ្ទះ​ជាន់​ទី ០១ នៃ​ផ្ទះ​លក់​ម្ហូប​ឥណ្ឌា​ទៅ​ហើយ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​ខាង រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ទាក់ទង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ភ្លាមៗ ដោយ​មិន​រាល​ដល់​ផ្ទះ​ពលរដ្ឋ​ក្បែរ​ខាង​នោះ​ទេ។

ក្នុង​នោះ​ក៏​មាន​វត្តមាន លោក ចាប ឌី​ណា អភិបាល​រង​ខណ្ឌ​ដូនពេញ បាន​ចុះ​មក​ត្រួត​​ពិនិត្យ​ផ្ទាល់ និង​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​មក​ដល់​ទីតាំង​តែម្ដង។

អគ្គិភ័យ​នេះ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ​១០ ​គ្រឿង ចំពោះ​មូលហេតុ ​នៃ​ការ​ឆាបឆេះ​នេះ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា បណ្តាល​មកពី​ឆ្លង​ចរន្តអគ្គិសនី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម