សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះកន្លែងស្តុកគ្រឿងសំណង់មួយកន្លែង ខូចខាតស្ទើរទាំងស្រុង
កន្លែងស្តុកគ្រឿងសំណង់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរតែទាំងស្រុង សង្ស័យឆ្លងចរន្តអគ្គិសនីពេលកំពុងផ្សារដែកធ្វើរោងកម្មករបន្ថែម។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ៣ និង ១០ នាទី នៅចំណុចការដ្ឋានសំណង់ក្រុមហ៊ុន KBH ផ្លូវលំ ក្រុមទី ០៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ កែន ភារី ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការសំណង់។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានក្រុមជាងបានធ្វើការផ្សាររោងកម្មបន្ថែម ក៏បានធ្លាក់កម្ទេចធូបផ្សារចំកន្លែងឃ្លាំងទុកដាក់ប្រែងម៉ាស៊ូត ធ្វើឲ្យឆាបឆេះចេញ អណ្ដាតភ្លើងលាយជាមួយផ្សែងហុយខ្មួលខ្មាញ់។ ភ្លាមៗ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ តែមិនអាចគ្រប់គ្រងបាន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍បាញ់ពន្លត់។ ក្នុងនោះ ឆេះខូចខាតទូកុងតឺន័រចំនួន ០២ ទូ អស់ទាំងស្រុង , ម៉ាស៊ីនភ្លើងចំនួន ០១ គ្រឿង និងប្រេងម៉ាស៊ូតចំនួន ១៨ កាន ព្រមទាំងសម្ភារៈគ្រឿងសំណង់មួយចំនួន តែពុំបានរាលដាលដល់អ្នកក្បែរខាងឡើយ។

ក្នុងប្រតិបត្តិការបាញ់ពន្លត់ខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ០៥ គ្រឿង និងរថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ដើម្បីពន្លត់ទប់ស្កាត់មិនឲ្យរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋ៕
អត្ថបទ ៖ ម៉េង








-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


