សន្តិសុខសង្គម
ផ្ទុះកាប៊ីនភ្លើងឆាបឆេះរាលដាលដល់តូបលក់ដូរប្រជាពលរដ្ឋនៅក្បែរអស់ ២ តូប
ឆ្លងចរន្តអគ្គិសនី ឆេះកាប៊ីនភ្លើងមួយកន្លែង បណ្តាលឱ្យរាលដាលដល់តូបលក់ដូរជាប់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ រងការខូចខាតអស់ ២ តូប។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ តាមបណ្ដោយផ្លូវបេតុង ភូមិអង្គ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាប៊ីនភ្លើងមួយកន្លែង បានផ្ទុះឡើងដោយមិនដឹងមូលហេតុបង្កជាអគ្គិភ័យឆាបឆេះរាលដាលដល់តូបលក់ដូរជាប់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋចេញមកមើលព្រោងព្រាត រួចបានរាយការណ៍ជូនសមត្ថកិច្ចជំនាញនគរបាលពន្លត់អគ្គិភ័យចេញរថយន្តមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ផងដែរ។

នៅក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ១ គ្រឿង ទើបអន្តរាគមន៍បាញ់ពន្លត់ទប់ស្កាត់បានមួយរយភាគរយ ហើយក្នុងករណីគ្រោះអគ្គិភ័យនេះគឺឆាបឆេះអស់តូបផ្ទះចំនួន ២ និងមិនបង្កឲ្យប្រជាពលរដ្ឋណាម្នាក់រងរបួសទេ៕
អត្ថបទ ៖ សុខា






-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


