សន្តិសុខសង្គម
ឆក់ទូរស័ព្ទពីជនបរទេសមិនសម្រេច មកជាប់អន្ទាក់សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
ជនសង្ស័យចំនួន ៣ នាក់ ជិះម៉ូតូ ២ គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិនម្នាក់ កំពុងជិះកង់បី តែមិនបានសម្រេច ក៏ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌជិះល្បាតឃើញ ប្រដេញឃាត់បានម្នាក់។

ហេតុការណ៍ឃាត់ខ្លួននេះកាលពីវេលាម៉ោង ២១ និង ២០ នាទី ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវ ២៥៧ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកឧត្ដមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាន បានឱ្យរូបលោកដឹកនាំកម្លាំងជំនាញការិយាល័យប្រដេញម៉ូតូ (នាមសាគរជ័យ) ចេញល្បាតជាប្រចាំ ដើម្បីបង្ការ បង្ក្រាប ទប់ស្កាត់បទល្មើសជាក់ស្ដែង នៅវេលាម៉ោងខាងលើ ក៏ឃើញជនសង្ស័យចំនួន ៣ នាក់ ជិះម៉ូតូ ២ គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះ(ជនជាតិចិន) កំពុងជិះកង់បីឥណ្ឌា តែមិនបានសម្រេច។ ភ្លាមនោះ កម្លាំងជំនាញនាយកដ្ឋាន បានធ្វើការប្រដេញ និងឃាត់បានជនសង្ស័យម្នាក់ រួមទាំងម៉ូតូ ១ គ្រឿង ផងដែរ។

ប្រភពដដែលបានឱ្យដឹងទៀតថា ជនសង្ស័យដែលឃាត់បានមានឈ្មោះ មី ពន្លឺ អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំ សង្កាត់គីឡូលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ជាអ្នកបិទគូទ)។ រីឯជនសង្ស័យមានឈ្មោះ ហ្វីន និងឈ្មោះ ជូ ដែលជាជនដៃដល់បានជិះរត់គេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានជំនាញការិយាល័យ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


