សន្តិសុខសង្គម
Update៖ ករណីអគ្គិភ័យឆេះផ្ទះនៅសង្កាត់ក្រាំងធ្នង់ រាលដាលអស់ផ្ទះ២ខ្នង
អគ្គិភ័យមួយបានឆាបឆេះផ្ទះអ្នកលក់កាហ្វេ និងបានរាលដាលដល់ផ្ទះលក់ទូរស័ព្ទ និងផ្ទះជួលជាន់ទី១ក្បែរនោះ បង្កការភ្ញាក់ដល់ពលរដ្ឋ អាជ្ញាធរសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចេញអន្តរាគមន៍។

គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុ ១៩៦២ ខាងកើតវត្តក្រាំងធ្នង់ ភូមិព្រៃខ្លា ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសាក្សពីប្រជាពលរដ្ឋរស់នៅទីនោះបានប្រាប់ឱ្យដឹងថា ផ្ទះខាងលើជាផ្ទះជួលបើកលក់កាហ្វេ តដំបូលចេញពីផ្ទះលក់ទូរស័ព្ទ យីហោ«ពន្លឺសោភ័ណ្ឌ» ជាប្រភេទឈើប្រកស័ង្កសី ខណៈពេលកើតហេតុ គឺផ្ទះដើមហេតុខាងលើលក់ដូរធម្មតា សុខៗស្រាប់តែមានអណ្តាតភ្លើងឆាបឆេះចេញពីបន្ទប់ដាក់អីវ៉ាន់នៅខាងក្រោយ។ អ្នកជិតខាងបានឱ្យដឹងថា បន្ទប់ដែលត្រូវអណ្ដាតភ្លើងឆាបឆេះនោះ ជាកន្លែងប្តីរបស់អ្នកលក់កាហ្វេ ដាក់សម្ភារៈផ្សារដែក និងធ្វើការនៅពេលមានអ្នកជិតខាង ពឹងពាក់អោយផ្សារដែក ធ្វើអ្វីៗផ្សេងទៅតាមការចង់បាន។

បើតាមប្រភពពីសាច់ញាតិ ម្ចាស់ដើមហេតុបានឱ្យដឹងថា នៅពេលកើតហេតុប្អូនរបស់គាត់បានទៅផ្សារទិញឥវ៉ាន់ ចំណែកឯប្តីប្អូនគាត់ (ម្ចាស់ផ្ទះដើមហេតុ) បានធ្វើការនៅបន្ទប់ខាងក្រោយ ដែលជាកន្លែងកាត់ផ្សារដែកបន្តិចបន្ទួច។ ប្រភពបន្តថា ខណៈធ្វើការផ្សារដែកខ្វះសម្ភារៈ បានទៅក្រៅទិញបន្ថែមក៏ស្រាប់តែគេ ទូរស័ព្ទប្រាប់ថា ភ្លើងបានឆេះផ្ទះ ទើបមកជញ្ចូនឥវ៉ាន់ចេញយ៉ាងប្រផាប់ប្រភីងតែម្តង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការសង្គ្រោះ កម្លាំងជំនាញបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យដល់ទីតាំងកើតហេតុចំនួន ១០គ្រឿង ប្រើប្រាស់អស់ទឹកអស់ ៨គ្រឿង ទើបរលត់ទាំងស្រុងនៅវេលាម៉ោង១០និង៤០នាទីថ្ងៃខែឆ្នាំដដែល។ ចំពោះសំណង់ខូចខាតជាប្រភេទ ផ្ទះឈើប្រក់សង្ក័សីចំនួន២ផ្ទះអស់ទាំងស្រុង និងបានឆេះរាលដាលដល់ដំបូល និងពិដានផ្ទះអ្នកក្បែរខាងអស់ចំនួន៣០ភាគរយ ក្នុងហេតុការណ៍ មិនមានមនុស្សរងរបួស ឬស្លាប់នោះទេ៕
អត្ថបទ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


