សន្តិសុខសង្គម
ប្រុសស្រី០២នាក់ មិនដឹងមានវិបត្តិអ្វី សម្រេចចិត្ត ដុតធ្វើអត្តឃាតសម្លាប់ខ្លួន
ភ្នំពេញ ៖ ឆាបឆេះបន្ទប់ជួលមួយកន្លែង បណ្តាលមកពីប្រុសស្រី០២នាក់ ដុតធ្វើអត្តឃាតសម្លាប់ខ្លួន បង្កឱ្យស្លាប់ទាំង០២នាក់ រួមនឹងសម្ភារៈមួយចំនួន ។

ហេតុការណ៍នេះដែរ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ នឹង ២០នាទីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះលេខ ៤៦ តាមបណ្តោយផ្លូវលេខ ៥៥៨ ក្នុងសង្កាត់បឹងកក់ទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សពរងគ្រោះជាស្រ្តីមានឈ្មោះ ណី ស្រីអូន ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រៀនធ្វើសក់ធ្វើក្រចក ។ នឹងចំណែកសពជាបុរសមានឈ្មោះ DERAI JEROME MARCEL LEON ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិ បារាំង មុខរបរ អ្នកធ្វើនំភីស្សា (ជាអ្នកជួលបន្ទប់) ។

យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋរស់នៅក្បែរនោះបានឱ្យដឹងថា មុនកើតហេតុ គេបានឃើញប្រុសស្រី ០២នាក់ ទើបតែជិះម៉ូតូឌុបគ្នាមកពីខាងក្រៅនោះទេ ។ លុះក្រោយមក ប្រមាណជា ៣០នាទីក្រោយក៏មានសម្លេងស្រែកឡូឡា ដែលសង្ស័យជនរងគ្រោះទាំង០២នាក់ឈ្លោះ ស្របពេលឈ្លោះគ្នាបានបន្តិច ក៏ស្ងាត់វិញបាត់ ។ ខណៈពេលដែលស្ងប់ស្ងាត់នោះ ក៏មានធុំក្លិនឈ្ងៀមផ្សែងហ៊ុយចេញពីបន្ទប់កើតហេតុខាងលើ ។

ភ្លាមៗ អ្នករស់នៅក្បែរនោះបាននាំគ្នា យកទឹកមកជួយបាញ់ពន្លត់ដែរ ប៉ុន្តែដោយសារមានផ្សែងខ្មៅហ៊ុយ ឃ្មួលឃ្មាញ់ច្រើនពេក ពលរដ្ឋក៏សម្រេចរាយការណ៍ជូនសមត្ថកិច្ចជំនាញបង្ការនឹងពន្លត់ ជួយចុះអន្តរាគមន៍ ដើម្បីបង្ការជៀសវាងមានការរាលដាលកាន់តែខ្លាំង ។

អគ្គិភ័យនេះបានឆាបឆេះនូវបន្ទប់ជួលចំនួន០១បន្ទប់ រួមមានកង់ចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់អស់ទាំងស្រុង នឹងបណ្តាលអោយមនុស្សប្រុសស្រី០២នាក់ ស្លាប់នៅក្នុងភ្លើងតែម្តង ។

ចំពោះករណីខាងលើ បានប្រើប្រាស់នូវរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១០គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ បន្ទាប់ពីកម្លាំងជំនាញពន្លត់ចប់ នឹងបានស្រាវជ្រាវរកឃើញថា មូលហេតុ បណ្តាលមកពីការដុតភ្លេីងធ្វេីអត្តឃាតបង្កជាអគ្គិភ័យ ៕
អត្ថបទ ៖ រដ្ឋា





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


