Connect with us

សន្តិសុខសង្គម

អាជ្ញាធរសង្កាត់ចោមចៅទី៣ ប្រកាសប្រើវិធានការរដ្ឋបាល លើអាជីវករណាដែលមិនស្ដាប់តាមការណែនាំ

បានផុស

នៅ

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសថានឹងប្រើវិធានការរដ្ឋបាលលើអាជីវកររូបណាដែលមិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធការដាក់តុ កៅអី​ រទេះ​ រ៉ឺម៉កលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសប្រើវិធានការក្ដៅនេះ ធ្វើឡើងនៅពេលលោកបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់សហការជាមួយមេភូមិព្រៃទា២​ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៉ី​ ជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥​នេះ។

លោក​ វ៉ា​ សាវឿន​ បានលើកឡើងថា ចិញ្ចេីមផ្លូវជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ជាផ្លូវដែលមានថ្នាក់ដឹកនាំ និងភ្ញៀវជាតិ អន្តរជាតិធ្វេីដំណេីរឆ្លងកាត់​ច្រើន និងដេីម្បីរក្សាបាននូវសណ្តាប់ធ្នាប់ល្អ​ សោភ័ណភាពស្អាត​ លោកតែងបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់សហការជាមួយមេភូមិព្រៃទា២​ ចុះរៀបចំសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃដោយមិនអនុញាតឲ្យអាជីវករមកដាក់តុ កៅអី​ រទេះ​ រ៉ឺម៉កមកលក់ដូរនោះទេ។

លោកបញ្ជាក់ថា​ កន្លងមកអាជីវករមួយចំនួនតែងមកលួចដាក់តុកៅអីមកលក់ដូរលេីចិញ្ចេីមផ្លូវសាធារណៈដែលធ្វេីឲ្យបាត់បង់សណ្តាប់ធ្នាប់​ គ្មានសោភ័ណភាព។ លោក​ចៅសង្កាត់សង្កត់ធ្ងន់ថា​ បេីអាជីវករណាមិនស្តាប់ការណែនាំ លោកនឹងប្រេីវិធានការរដ្ឋបាល ដូចនេះសូមចូលរួមសហការដេីម្បីរក្សាសណ្តាប់ធ្នាប់ និងសោភ័ណភាពល្អ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម