សន្តិសុខសង្គម
ចៅសង្កាត់ភ្លេីងឆេះរទេះ ណែនាំឲ្យនគរបាលប៉ុស្ដិ៍ និងមេភូមិពង្រឹងការពារសុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានល្អ
លោក សុិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ បានណែនាំឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ សហការជាមួយមេភូមិត្រូវទប់ស្កាត់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អ ជាពិសេសក្រុមក្មេងទំនើង។

នៅក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពសង្កាត់ ស្តីពីការងារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានភូមិទាំង៨ និងការងារបរិស្ថានអនាម័យ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោក សុិន វុទ្ធី បានណែនាំដល់កម្លាំងនគរបាលប៉ុស្ដិ៍ មេភូមិ និងអនុប្រធានភូមិទាំង៨ ត្រូវពង្រឹងការយកចិត្តទុកដាក់លើការងារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានតាមភូមិនីមួយៗ ត្រូវចុះល្បាតឲ្យបានតឹងរ៉ឹងនៅតំបន់ស្មុគស្មាញ ងាយរងគ្រោះ ដើម្បីទប់ស្កាត់បទល្បេីស ជាពិសេសក្រុមក្មេងទំនេីង។

ចំពោះការងារបរិស្ថាន និងអនាម័យ លោកចៅសង្កាត់ណែនាំឲ្យអាជ្ញាធរជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការសម្អាតបរិស្ថាន និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ និងទុកដាក់សំរាមបានស្អាត ដើម្បីងាយស្រួលក្រុមការងារឡានសំរាមចុះប្រមូលតាមមូលដ្ឋានភូមិនីមួយៗឲ្យបានស្អាត។

ក្នុងនាមអាជ្ញាធរ លោកសង្កាត់ភ្លេីងឆេះរទេះសង្ឃឹមថា ប្រជាពលរដ្ឋនឹងយល់ដឹងអំពីបរិស្ថានអនាម័យ និងចូលរួមសហការឲ្យបានល្អទាំងអស់គ្នា៕
អត្ថបទ៖ សុខា


-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៨ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


