សន្តិសុខសង្គម
អ្នកនេសាទថា មានការលួចនាំចូលក្ដាមសេះពីប្រទេសជិតខាង ធ្វើឲ្យតម្លៃក្ដាមដែលពួកគាត់ខំរកធ្លាក់ចុះ
លោក ភឿន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែប នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះពិនិត្យការលក់គ្រឿងសមុទ្រ ជាពិសេសក្ដាមសេះ បន្ទាប់ពីប្រជានេសាទមួយចំនួនលើកឡើងថាមានលួចនាំចូលពីប្រទេសជិតខាង ធ្វើឲ្យតម្លៃក្ដាមដែលពួកគាត់នេសាទបានធ្លាក់ថ្លៃ។

ការចុះពិនិត្យនេះ គឺបន្ទាប់ពីមន្ត្រីជលផលបានចុះជួបប្រជានេសាទ និងបានលើកឡើងថា មានឈ្មួញលួចនាំចូលក្តាមពីប្រទេសវៀតណាមហួសហេតុ ធ្វើឲ្យតម្លៃក្តាមដែលពួកគាត់ខំរកមកនោះលក់បានតម្លៃធ្លាក់ទាប។ តែបើតាមការសួរនាំពីមន្ត្រីជលផល ក្រុមអាជីវករបានឆ្លើយថា ក្ដាមសេះដែលដាក់លក់ក្នុងផ្សារក្ដាមនេះ គឺសុទ្ធតែក្ដាមដែលទិញពីទូកប្រជាអ្នកនេសាទផ្ទាល់ទាំងអស់ តែដោយសារទំហំ និងផលក្តាមច្រើនទើបធ្វើឲ្យតម្លៃក្ដាមក្នុងមួយរយៈនេះធ្លាក់ចុះ។

ក្នុងជំនួបជាមួយមន្ត្រីជំនាញ ក្រុមប្រជានេសាទបានលើកឡើងថា រយៈពេលជាង១ឆ្នាំមកនេះមានការនាំចូលក្តាមមកពីបណ្តាប្រទេសជិតខាង ជាហេតុធ្វើឲ្យក្តាមដែលអ្នកនេសាទបានធ្លាក់ថ្លៃពី៣ម៉ឺនរៀល មកត្រឹមជាង១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម(ក្តាមមិនទាន់ញែកទំហំ)។
ប្រជាអ្នកនេសាទបានបន្តឱ្យដឹងថា ក្តាមសេះដែលនាំចូលពីវៀតណាមមានទំហំធំៗជាងក្តាមក្នុងសមុទ្រកែប ជាហេតុធ្វើអោយការប្រកួតប្រជែងមានភាពពិបាកខ្ពស់។

អ្នកស្រី ស្រីពៅ ជាអាជីវករលក់គ្រឿងសមុទ្រនៅផ្សារក្តាម បានប្រាប់ឱ្យដឹងថា ក្តាមសេះដែលអ្នកស្រីកំពុងលក់នេះ គឺប្រមូលទិញផ្ទាល់ពីប្រជាអ្នកនេសាទនៅផែក្តាមជាប់ផ្សាររាត្រីក្រុងកែប ខេត្តកែប ផ្ទាល់តែម្ដង ហើយអ្នកស្រីបញ្ជាក់ដែរថា ការឱ្យតម្លៃក្តាម គឺទៅតាមទំហំរបស់ក្តាម បើក្តាមធំភាគច្រើនអ្នកស្រីទិញពីប្រជាអ្នកនេសាទក្នុងតម្លៃ ២៥ ០០០រៀល ទៅ៣០ ០០០រៀលក្នុងមួយគីឡូក្រាម។

លោក ភឿន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែបបានបញ្ជាក់ឱ្យដឹងដែរថា កន្លងទៅក៏ធ្លាប់មាននការលួចនាំយកផលក្តាមសេះពីតំបន់ដទៃយកមកលក់មែន តែក្នុងចំនួនតិចតូចប៉ុណ្ណោះ។ ទោះជាយ៉ាងណាលោកនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានសំណូមពរទៅដល់បណ្តាអាជីវករទាំងអស់ ត្រូវថែរក្សាកេរ្តិ៍ឈ្មោះក្តាមកែប ឱ្យបាននៅគង់វង្សតាមរយៈលក់ផលក្តាមដែលនេសាទបានដោយប្រជានេសាទក្នុងខេត្តកែបរបស់យើងទៅថ្ងៃមុខ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


