Connect with us

សន្តិសុខសង្គម

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះបន្ទប់ជួល១បន្ទប់រងការខូចខាតរួមនឹងសម្ភារៈមួយចំនួនទៀត ខណៈម្ចាស់ដុតធូបសែនចូលឆ្នាំចិនទុចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលថ្ងៃសែនចូលឆ្នាំចិន វៀតណាម ថ្ងៃទី១ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ ១៥៦z ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីអ្នកក្បែរខាងបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញម្ចាស់ផ្ទះដុតទៀនធូបសែនចូលឆ្នាំចិន-វៀតណាម រួចក៏ចាក់សោរចេញទៅក្រៅផ្ទះបាត់។ លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែភ្លើងបានឆាប់ឆេះផ្សែងហុយ លាយលំអណ្តាតភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។

អគ្គិភ័យនេះបានឆាបឆេះសម្ភារៈក្នុងបន្ទប់ជួលអស់មួយបន្ទប់ រងការខូចខាតអស់ទាំងស្រុង និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ ចំនួន៦គ្រឿង បាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា បណ្តាលមកពីដុតទៀនធូបសែនចូលឆ្នាំចិនទុកចោល៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម