សន្តិសុខសង្គម
មន្ត្រីជំនាញកំពុងស៊ើបអង្កេតករណីអគ្គិភ័យឆេះរោងចក្រនៅខណ្ឌដង្កោ ខណៈការសាងសង់ឡើងវិញត្រូវការពេល៤ខែ
មន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងស្រាវជ្រាវស៊ើបអង្កេតលើករណីគ្រោះអគ្គិភ័យដែលបណ្ដាលឲ្យឆេះរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ខណៈអគ្គិភ័យនេះបានឆេះបំផ្លាញអគាររោងចក្រទាំងស្រុង ធ្វើឲ្យកម្មករកម្មការិនីជាង ៤០០នាក់ ប្រឈមបាត់បង់ការងារធ្វើ។

យោងតាមប្រសាសន៍របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅពេលចុះជួបសួរសុខទុក្ខកម្មករកម្មការិនីរោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះនៅព្រឹកថ្ងៃទី១២កុម្ភៈនេះបានលើកឡើងថា រោងចក្រនេះ ត្រូវការរយៈពេល៤ខែ ដើម្បីដំណើរការសាងសង់ឡើងវិញ។ ក្នុងរយៈពេលនេះ លោករដ្ឋមន្ត្រីអំពាវនាវឲ្យកម្មករនិយោជិតអាចស្វែងរកការងារថ្មី តាមរយៈមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលមានមន្រ្ដីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗ នៅមុខរោងចក្រនេះតែម្តង។ លោករដ្ឋមន្ត្រីបញ្ជាក់ថា បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ឡើងវិញ កម្មករក៏អាចពិចារណាក្នុងការវិលត្រឡប់ចូលមកធ្វើការងារវិញបានផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១២កុម្ភៈនេះ រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មានកម្មករកម្មការិនីសរុបចំនួន ៤៦៦នាក់ ក្នុងនោះមានស្រីចំនួន ៣១០នាក់។ នៅក្នុងសេក្ដីប្រកាស កម្មករកម្មការិនីរោងចក្រ ហ្វ័រម៉ាត ទាំងអស់ នឹងត្រូវនាធាការដោះស្រាយប្រាក់ឈ្នួលលើកទី១ និងអត្ថប្រយោជន៍ផ្សេងៗ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។ បន្ថែមពីនេះ កម្មករនិយោជិតទាំងអស់ក៏នៅតែអាចប្រើប្រាស់ប័ណ្ណ ប ស ស បានជាធម្មតា ជាពិសេសសេវាពិនិត្យផ្ទៃពោះ និងសម្រាលកូន៕
អត្ថបទ៖ សុខុម






-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


