សន្តិសុខសង្គម
ឆេះផ្ទះ ១ ល្វែង ស្ទើរទាំងស្រុង និង ខូចខាតសម្ភារៈមួយចំនួន នៅបុរីសូនី
អគ្គិភ័យបានឆាបឆេះជាន់ទី ០១ នៃផ្ទះល្វែង របស់ប្រជាពលរដ្ឋ ដោយពុំទាន់ដឹងមូលហេតុ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចក្នុងបុរីសូនី តាមបណ្ដោយផ្លូវលេខ ៣៤ សង្កាត់ស្ទឹងមានជ័យទី ០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនកើតហេតុពួកគាត់បានឮសំឡេងផ្ទុះ ០២-០៣ ដង។ ពួកគាត់ក៏រត់ស្ទុះពីក្នុងផ្ទះមកមើល ភ្លាមៗ បានប្រទះឃើញបន្ទប់ជាន់ទី ០១ នៃផ្ទះល្វែង លាយឡំអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ និងផ្សែងហុយពេញផ្ទៃមេឃ ផ្អើលពលរដ្ឋនៅក្បែរនោះឆោឡោ។ ខណៈនោះ ប្រជាពលរដ្ឋបាននាំគ្នាយកទុយោទឹកបាញ់ពន្លត់ដែរ តែដោយសារចំហាយក្តៅខ្លាំងពេក ទើបប្រញាប់ប្រញាល់ទាក់ទងទៅកាន់សមត្ថកិច្ច ដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់ កុំឲ្យមានការរាលដាល។

អគ្គិភ័យនេះបានបង្កឲ្យឆាបឆេះរងការខូចខាតបន្ទប់ជាន់ទី ០១ នៃផ្ទះល្វែង ស្ទើរទាំងស្រុង និងសម្ភារៈមួយចំនួន រួមទាំងប្រើប្រាស់រថយន្តការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអស់ចំនួន ០២ គ្រឿង , រថយន្តជំនួយរបស់ស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង , រថយន្តកងរាជអាវុធហត្ថចំនួន ០៣ គ្រឿង ជួយអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ជាស្ថាពរ ហើយចំពោះមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


