សន្តិសុខសង្គម
Update៖ ករណីឆេះនៅខណ្ឌកំបូល គឺជាឃ្លាំងសិប្បកម្មផលិតស្មាច់
ករណីអគ្គិភ័យដែលឆេះនៅសង្កាត់កំបូល ខណ្ឌកំបូល កាលពីព្រឹកថ្ងៃទី៨ឧសភាព្រឹកមិញនេះ ទីតាំងឆេះគឺជាឃ្លាំងសិប្បកម្មផលិតស៊ីទែនផ្ទុកទឹកសំណល់ ដែលបណ្ដាលឲ្យឆេះខូចខាតសម្ភារៈក្រណាត់ស្មាច់មួយចំនួនធំ។ តាមការអះអាងរបស់សមត្ថកិច្ច ករណីនេះកើតឡើងដោយសារឆ្លងចរន្ដអគ្គិសនី។

សមត្ថកិច្ចបានបន្ថែមថា ទីតាំងខាងលេីមានទំហំទទឹង ៤០ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ ជាប្រភេទឃ្លាំងដែក ជញ្ជាំងនិងដំបូលស័ង្ហសី។ ម្ចាស់ទីតាំងមានឈ្មោះ chi ជនជាតិចិន ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុទីតាំងខាងលេីមិនមានកម្មករធ្វេីការនោះទេ ដោយចាក់សោខាងក្រៅទុកចោល លុះមកដល់វេលាកេីតហេតុស្រាប់តែមានផ្សែងហុយចេញពីខាងក្នុងយ៉ាងខ្មួរខ្មាញ់ទេីបវាយសោចូល និងរាយការណ៍ទៅសមត្ថកិច្ចទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ បុរីសង្ឃឹមថ្មី រថយន្តអង្គភាព៩១១ ដែលនៅក្បែរនោះចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។ ក្នុងរវង្វង់ប្រតិបត្តិការអន្តរាគមន៍ រថយន្តពន្លត់អគ្គិភ័យបានមកជួយអន្តរាគមន៍ពន្លត់ចំនួន ៨គ្រឿង ប្រើប្រាស់ទឹកចំនួន៥គ្រឿង រថយន្តស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ៣គ្រឿង
រថយន្តសាលាខណ្ឌកំបូលចំនួន១គ្រឿង រថយន្តបុរីសង្ឃឹមថ្មីចំនួន១គ្រឿង រថយន្តទ័ពពិសេស ៩១១ចំនួន៣ គ្រឿង
ហេីយគ្រប់គ្រង់បានទាំងស្រុងនៅម៉ោង១២ ថ្ងៃខែដដែល ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


