Connect with us

សន្តិសុខសង្គម

Update៖ ករណីឆេះនៅខណ្ឌពោធិ៍សែនជ័យបណ្ដាលឲ្យស្លាប់មនុស្សមួយគ្រួសារ៤នាក់ មានទាំងកូនតូចអាយុ៩ខែ

បានផុស

នៅ

ករណីគ្រោះអគ្គិភ័យដែលកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១៣មិថុនានេះនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យសមាជិកគ្រួសារចំនួន៤នាក់ មានម្ដាយ ឪពុក និងកូន២នាក់បានបាត់បង់ជីវិតក្នុងអណ្ដាតភ្លើងគួរឲ្យអាណោចអាធម៌។ នេះបើតាមរបាយការណ៍របស់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ ករណីនេះបានកើតឡើងនៅវេលាម៉ោង០៥និង០៥នាទីព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥  នៅចំណុចផ្ទះជួសជុល និងលក់គ្រឿងម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកខោអាវ ស្ថិតតាមផ្លូវបេតុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ខពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៥ម៉ែត្រ គុណ​២០ម៉ែត្រ ​ឆេះខូចខាតសម្ភារមួយចំនួន។

ជនរងគ្រោះក្នុងករនីអគ្គិភ័យនេះមានឈ្មោះ ហេង​ សុវណ្ណខយ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ (ឪពុក) ឈ្មោះ ប៊ុត​ ពុធ​ ភេទស្រី​ អាយុ៣២ឆ្នាំ (ម្តាយ) កូនស្រីទី១ឈ្មោះឃឿងខយ​ បុត្រី​ ភេទស្រី​ អាយុ១០ឆ្នាំ កូនស្រីទី២ឈ្មោះ ឃឿងខយ​ សុវណ្ណម៉ី​ ភេទស្រី​ អាយុ៩ខែ។

ទោះបីយ៉ាងណា កម្លាំងជំនាញនៅមិនទាន់បញ្ជាក់ណពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម