Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌមានជ័យ ចុះរដ្ឋបាលប្រមូលបានអ្នកប្រើប្រាស់គ្រឿងញៀន ២៧ នាក់

បានផុស

នៅ

ដើម្បី​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព គ្មាន​ការ​លួច និង​ប្រើប្រាស់​គ្រឿងញៀន អាជ្ញាធរ​ខណ្ឌ​មានជ័យ បាន​ចុះ​រដ្ឋបាល​ប្រមូល​ជនអនាថា​ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន និង​លួច ចំនួន ២៧ នាក់ យក​ទៅ​សួរ​នាំ រួច​បញ្ជូន​ទៅកាន់​សង្គមកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី ១៨ ខែ​មិថុនា ឆ្នាំ ២០២៥ នេះ លោក ទាវ សំអឿន អភិបាល​រង​ខណ្ឌ​មានជ័យ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​មានជ័យ លោក ហេង វ៉េងហួត នាយករង​រដ្ឋបាល​ខណ្ឌ​មានជ័យ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ស្ទឹងមានជ័យ ២ ដឹកនាំ​ដោយ​លោក​ចៅសង្កាត់ ទូច សំអុល និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ ២ ចុះ​ធ្វើ​រដ្ឋបាល ពិនិត្យ និង​ប្រមូល​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ២៧ នាក់ ស្រី ៦ នាក់ និង​ជនអនាថា ៤ នាក់ នៅ​ចំណុច​សំណង់​មិន​រៀបរយ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ជា​លទ្ធផល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​មានជ័យ ប្រមូល​បាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទាំង ២៧ នាក់ និង​ជនអនាថា ៤ នាក់ បញ្ជូន​ទៅ​សង្គមកិច្ច និង​មណ្ឌល​បន្សាប​គ្រឿងញៀន៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម