Connect with us

សន្តិសុខសង្គម

ទុសេខ្សែភ្លើងឆេះផ្ទះ១ខ្នង និងហាងលក់កាហ្វេ នៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី

បានផុស

នៅ

សៀមរាប ៖ ឆេះផ្ទះធ្វើពីឈើ០១ខ្នង និងឆេះរាលឆាបឆេះហាងកាហ្វេប្រក់ស័ង្កសី បណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រះដាក់  ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលស្រុកបន្ទាយស្រី បានដឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះ១ខ្នង របស់ឈ្មោះ ឡៅ ឡុង ភេទប្រុស អាយុ ២០ឆ្នាំនិងឆេះរាលដល់ហាងកាហ្វេ DOMO ឈ្មោះ លី ជុនដុល្លារ ភេទប្រុស អាយុ ២៨ ឆ្នាំ ស្ថិតនៅភូមិព្រះដាក់  ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្តាលឱ្យឆេះផ្ទះធ្វើពីឈើ ០១ខ្នង (ឆេះអស់៩០%)ទទឹង ៨ ម៉ែត្រ បណ្ដោយ ១០ ម៉ែត្រ និងឆេះរាលបណ្តាលឱ្យឆាប់ឆេះហាងកាហ្វេតូបកាហ្វេប្រក់ស័ង្កសី (ឆេះអស់៤០%) ទទឹង ៣ ម៉ែត្រ បណ្ដោយ ៤ ម៉ែត្រ ឆេះរោងកាហ្វេ  (ឆេះអស់៧០%) ទទឹង ៤ ម៉ែត្រ បណ្ដោយ ៩ម៉ែត្រ។ មូលហេតុ ផ្ទុះសេខ្សែភ្លើង។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបានរលត់ទៅវិញនៅម៉ោង១៣និង៣០នាទីថ្ងៃដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានសហការជាមួយរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តសៀមរាប រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរអប្សរាដោយប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ត៕

ដោយ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម