សន្តិសុខសង្គម
Update៖ ករណីឆេះឃ្លាំងនៅខណ្ឌពោធិ៍សែនជ័យ ជាឃ្លាំងស្តុក និងវិចខ្ចប់ចេក មានម្ចាស់ជាជនជាតិចិន
ករណីអគ្គិភ័យឆេះឃ្លាំងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា នៅចំណុច ផ្លូវ៦៨Kភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ទីតាំងឆេះគឺជាឃ្លាំងស្តុក និងវិចខ្ចប់ចេក ដែលមានម្ចាស់ជាជនជាតិចិន និងបណ្ដាលឲ្យខូចខាតសម្ភារមួយចំនួន។

ករណីនេះ មន្ត្រីជំនាញរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៧គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះនេះមានឈ្មោះ HU SHENGJIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។ ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះប្រភេទសំណង់ឃ្លាំង រោងដែកប្រក់សង្ក័សី ទំហំ ១០គុណ ៦០ម៉ែត្រ ឆេះខូចខាតអស់បន្ទប់ចំនួន១ បណ្ដោយ៤ គុណ២០ ម៉ែត្រ និងចេកបន្ទំមួយចំនួន។ ចំពោះមូលហេតុ មន្ត្រីជំនាញកំពុងស្រាវជ្រាវ៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត