សន្តិសុខសង្គម
ខ្យល់កន្ត្រាក់បាក់រលំដើមក្ងោក ១ ដើម សង្កត់រ៉ឺម៉កម៉ូតូ ២ គ្រឿង នៅមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី សង្កាត់បឹងសាឡាង
ដើមក្ងោក ១ ដើម ត្រូវបានខ្យល់កន្ត្រាក់បក់បាក់រលំទាំងឫសដួលកាត់ទទឹងផ្លូវសង្កត់រ៉ឺម៉កម៉ូតូចំនួន ២ គ្រឿង តែសំណាងល្អពុំបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ១៥ នាទីរសៀល ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវ ២៧១ មុខវិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលារសៀលថ្ងៃទី ៩ កក្កដា នេះ ខណៈពេលដែលរ៉ឺម៉កដូង ១ គ្រឿង មកឈប់លក់ក្រោមដើមក្ងោកខាងលើ ស្រាប់តែដើមក្ងោក ១ ដើម ទំហំប៉ុនខ្លួនមនុស្សចាស់ និងខ្ពស់ត្រដែត បានរលើងទាំងឫសដួលរលំស្កាត់លើផ្លូវសង្កត់រ៉ឺម៉កដូងចំផ្នែកខាងចុង។ ស្របពេលនោះដែរ ក៏មានរ៉ឺម៉កម៉ូតូ ១ គ្រឿងទៀត ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងមកដល់ ក៏ត្រូវបានដើមឈើសង្កត់ផងដែរ។ ក្នុងហេតុការណ៍នេះ ពុំបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ គ្រាន់តែមានរ៉ឺម៉កម៉ូតូចំនួន ២ គ្រឿង បានរងការខូចខាតតែប៉ុណ្ណោះ។

ក្រោយកើតហេតុ លោកគ្រូវិទ្យាល័យ ជា ស៊ីម សាមគ្គី និងអាជ្ញាធរសមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាង បាននាំគ្នាមកកាប់មែកឈើ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


