សន្តិសុខសង្គម
ករណីប៉ុនប៉ងឃាតកម្មនៅក្រុងដូនកែវ ស្ត្រីរងគ្រោះមិនទាន់ទទួលបានពន្លឺយុត្តិធម៌ ខណៈជនបង្កកំពុងនៅក្រៅសំណាញ់ច្បាប់
គិតមកដល់ថ្ងៃទី១៨ ខែសីហា នេះ ជនរងគ្រោះក្នុងករណីប៉ុនប៉ងធ្វើឃាតកម្មពីជនបង្កបើករថយន្ដបំបុកនៅក្រុងដូនកែវ កាលពីចុងខែកក្កដា នៅមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយទេ ស្ត្រីជនរងគ្រោះស្នើឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធជួយពន្លឿនការស្រាវជ្រាវរកជនបង្កមកផ្ទន្ទាទោសតាមផ្លូវច្បាប់។ តាមការបញ្ជាក់ពីស្ត្រីជនរងគ្រោះ រហូតមកដល់ពេលនេះជនបង្កកំពុងរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ជាហេតុធ្វើស្ត្រីរងគ្រោះមានការភិតភ័យទាំងយប់ទាំងថ្ងៃ និងទទួចស្នើសុំសមត្ថកិច្ចជួយពន្លឿនការស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផង។

តាមការរៀបរាប់ពីជនរងគ្រោះ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០១និង៣០នាទី ខ្លួនបានបើកបរម៉ូតូតាមផ្លូវជាតិលេខ២ ចេញពីកម្មវិធីជួបជំមិត្តភក្ដិ លុះមកដល់មុខវិទ្យាល័យជាស៊ីមតាកែវ ក្នុងក្រុងដូនកែវ ស្រាប់តែមានរថយន្តមួយគ្រឿងជិះមកបំបុកពីក្រោយពេញទំហ៊ឹង បណ្តាលឲ្យខ្លួន និងអ្នករួមដំណើរពីក្រោយម្នាក់រងរបួសធ្ងន់ទាំងពីរនាក់ ក្បែរស្លាប់។ ជនរងគ្រោះបន្ថែមថា រថយន្តដែលបើកបំបុកប៉ុនប៉ងសម្លាប់នេះ បើកបរដោយឈ្មោះ ញីវ គឹមសាន (ហៅ កាក់) ហើយក្រោយពេលបង្កគ្រោះថ្នាក់ជនសង្ស័យបានបើករថយន្តទៅប្លុងចោលនៅភូមិធម្មវិន័យ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ និងរត់គេចខ្លួនបាត់ស្រម៉ោល។

បើតាមជនរងគ្រោះ រហូតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅមិទាន់ស្វែងរកចាប់ខ្លួនជនបង្កបាននៅឡើយ។
លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ ធ្លាប់បានឲ្យដឹងថា ចាប់តាំងពីថ្ងៃកើតហេតុកម្លាំងលោកបានចុះទៅដល់លំនៅដ្ឋានជនសង្ស័យដែរ តែជនសង្ស័យបានរត់គេចខ្លួនបាត់។ លោកបន្ថែមថា ជំនាញលោកក៏បានចេញលិខិតអញ្ជើញជនសង្ស័យមកអធិការដ្ឋានដើម្បីដោះស្រាយដែរ តែនៅមិនព្រមចូលខ្លួន ដូច្នេះលោកមានតែបញ្ជូនសំណុំរឿងឡើងទៅថ្នាក់លើដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕
អត្ថបទ៖ វីរៈ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


