Connect with us

សន្តិសុខសង្គម

នគរបាលស្រុកបាទី ឃាត់ខ្លួនក្រុមដាវសាំមូរ៉ៃ និងកាំបិតផ្គាក់ចំនួន៥នាក់ ក្រោយដេញកាប់បំផ្លាញម៉ូតូយុវជនម្នាក់នៅផ្លូវជាតិលេខ៣

បានផុស

នៅ

កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានស៊ើបអង្កេតស្រាវជ្រាវឃាត់ខ្លួនក្រុមដាវសាំមូរ៉ៃ និងកាំបិតផ្គាក់ចំនួន៥នាក់ ក្នុងចំណោមបក្ខពួកប្រមាណ២០នាក់ ក្រោយធ្វើសកម្មភាពដេញកាប់បំផ្លាញម៉ូតូយុវជនរងគ្រោះមួយគ្រឿងនៅផ្លូវជាតិលេខ៣ កាលពីថ្ងៃទី១៧សីហា កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីអធិការដ្ឋាននគរបាលស្រុកបាទី ក្រុមជនសង្ស័យដែលឃាត់ខ្លួន សុទ្ធសឹងជាមុខសញ្ញាក្រុមក្មេងទំនើងនៅក្នុងភូមិសាស្ត្រស្រុកបាទី ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុក ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងមធ្យោបាយម៉ូតូជិះធ្វើសកម្មភាពម៉ូតូបានចំនួន០៣គ្រឿង និងដកហូតវត្ថុតាងដាវសាំមូរ៉ៃចំនួន០១ដើម កាំបិតប៉័ងតោចំនួន០១ដើម យកមកអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

របាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៣និង៣០នាទីទាបភ្លឺ ក្រុមជនសង្ស័យបានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះ នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ ស្ថិតក្នុងភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ឈ្មោះ អៀង មាស ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូ០១គ្រឿងធុនស៊ុយស៊ូគីនិច ពណ៌ក្រហម-ស ពាក់ស្លាកលេខ ភ្នំពេញ ១LD-៩៥៧៦ ខណៈពេលដែលក្រុមជនរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរតាមបណ្តោយដងផ្លូវជាតិលេខ៣ និងបានកាប់បំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាត ក្រោយពីជនរងគ្រោះភ័យហើយរត់គេចខ្លួនចោលម៉ូតូដោយមិនបណ្ដាលឲ្យរងរបួសនោះទេ។ ក្រោយធ្វើសកម្មភាពក្រុមជនសង្ស័យបាននាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព។

ក្រោយពីធ្វើសកម្មភាព នៅថ្ងៃដដែល កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញស៊ើបអង្កេតស្រាវជ្រាវទើបឈាបដល់ការឃាត់ខ្លួនតែម្ដង។

ជនសង្ស័យដែលឃាត់ខ្លួនត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកបក្ខពួកដែលនៅសេសសល់ កម្លាំងជំនាញកំពុងស្រាវជា្រវបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម