Connect with us

សន្តិសុខសង្គម

៩ខែក្នុងឆ្នាំ២០២៥ ក្រុងកំពង់ចាម កើតមានករណីគ្រោះអគ្គិភ័យ៤ករណី

បានផុស

នៅ

រយៈពេល៩ខែក្នុងឆ្នាំ២០២៥នេះ ករណីអគ្គិភ័យបានឆាបឆេះលំនៅឋានប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម ទ្រង់ទ្រាយមធ្យម មាន៤ករណី និងលក្ខណៈតូចតាចកើតឡើងតាមបណ្តាភូមិស្រុកផ្សេងៗ ប៉ុន្តែគ្រប់ករណី គឺស្ថិតក្រោមការគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អពីសមត្ថកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរចុះពិនិត្យសម្ភារៈ​ មធ្យោបាយធ្វេីការ​ និងសំណេះសំណាល​សួរសុខទុក្ខ​កងកម្លាំងមានសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ និងការពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងការកោតសរសើរ និងនាំយកថវិកាឧបត្ថម្ភរបស់រដ្ឋបាលខេត្ត ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រួមនឹងបានបំពេញនូវការខ្វះខាតសម្ភារៈ បរិក្ខារ សម្រាប់ប្រើប្រាស់នៅក្នុងអង្គភាព ដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។

លោកអភិបាលខេត្ត ក៏បានស្នើឲ្យកងកម្លាំងទាំងអស់ បន្តខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យទទួលបានជោគជ័យ ដើម្បីរក្សាបាននូវស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ៕

អត្ថបទ​​៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម