សន្តិសុខសង្គម
Update ៖ ឆ្លងចរន្តអគ្គិសនីឆេះទីតាំងជួសជុលត្រាក់ទ័រ ១ កន្លែង ខូចខាតទាំងស្រុង និងរាលដាលដល់ផ្ទះពលរដ្ឋនៅសង្កាត់ត្រពាំងក្រសាំង
អគ្គិភ័យបានលេបត្របាក់ទីតាំងជួសជុលត្រាក់ទ័រ ១ កន្លែង និងរាលដាលដល់ផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យខូចខាតអស់ចំនួន ២ បន្ទប់ សំណាងល្អគ្មានអ្នករងរបួស គ្រាន់តែខូចខាតសម្ភារៈខាងក្នុងទាំងស្រុង។


ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅត្រង់ចំណុចឃ្លាំងលក់គ្រឿងបន្លាស់ត្រាក់ទ័រ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ ឡឹក ស្រីពៅ ភេទស្រី អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ (តំណាងម្ចាស់ទីតាំង) មុខរបរ អ្នកបកប្រែភាសាចិន។


តាមប្រភពពីប្រជាពលរដ្ឋក្បែរនោះបានឲ្យដឹងថា មុនកើតហេតុគេឃើញមានក្រុមជាងបានមកផ្សារត សំយាប នៅខាងមុខឃ្លាំងជួសជុលខាងលើ។ ស្របពេលផ្សារនោះដែរ សង្ស័យជាងមិនប្រុងប្រយ័ត្នធ្លាក់កម្ទេចផ្កាភ្លើងចុះមកក្រោម ចំប្រេងម៉ាស៊ីន បង្កទៅជាអណ្ដាតភ្លើងឆាបឆេះ លាយឡំផ្សែងខ្មួលខ្មាញ់យ៉ាងឆាប់រហ័ស។ ភ្លាមៗ ជាងផ្សារ និង ប្រជាពលរដ្ឋ បានព្យាយាមនាំគ្នាយកទឹកមកពន្លត់ដែរ ប៉ុន្តែដោយសារអណ្តាតភ្លើងឆេះរាលដាលលឿនខ្លាំងពេក ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍តែម្ដង។


ដោយឡែកបើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា រង្វង់ប្រតិបត្តិការបាញ់ពន្លត់ទីតាំងខាងលើនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តបាញ់ពន្លត់ចំនួន ១១ គ្រឿង មានរថយន្តការិ. អគ្គិភ័យចំនួន ៩ គ្រឿង , រថយន្តអគ្គិភ័យអង្គភាពតម្រួតបទបញ្ជាចំនួន ១ គ្រឿង និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១ គ្រឿង ដើម្បីធ្វើការគ្រប់គ្រងបាញ់ពន្លត់ទីតាំងកើតហេតុរលត់ ១០០%។ ចំណែកឯមូលហេតុបណ្ដាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺមកពីឆ្លងចរន្តអគ្គិសនី។


ចំពោះទំហំ នៃការខូចខាតឃ្លាំងដែកប្រក់ស័ង្កសី ទំហំ ៤ ម៉ែត្រ x ១២ ម៉ែត្រ និងខូចខាតសម្ភារៈឆេះឃ្លាំងដែកប្រក់ស័ង្កសីចំនួន ១ ឃ្លាំង រួមមាន កង់ត្រាក់ទ័រចំនួន ៣០ គ្រាប់ , ប្រេងពុយចំនួន ៣ ធុង , ប្រេងម៉ាស៊ីនចំណុះ ៥ លីត្រ ចំនួន ៣០ ប៊ីដុង រួមទាំងគ្រឿងបន្លាស់ត្រាក់ទ័រអស់មួយចំនួន ហើយឆេះរាលបន្ទប់ស្នាក់នៅចំនួន ២ បន្ទប់ សំណាងល្អមិនបណ្ដាលឲ្យមានអ្នកនរណាម្នាក់រងរបួស ឬ ប៉ះពាល់ដល់អាយុជីវិតនោះទេ៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


