Connect with us

សន្តិសុខសង្គម

Update៖ ករណីឆេះនៅភូមិចំរើនផលសមត្ថកិច្ចគ្រប់គ្រងបានហើយ ខណៈស្ត្រីម្នាក់ថប់ផ្សែងត្រូវបានបញ្ជូនទៅសង្គ្រោះ

បានផុស

នៅ

តាមសេចក្ដីរាយការណ៍ពីភ្នាក់ងាររបស់សារព័ត៌មាន កម្ពុជាថ្មី ករណីអគ្គិភ័យដែលឆេះនៅភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ត្រូវបានកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ ខណៈមានស្ត្រីវ័យប្រហែលជាង៣០ឆ្នាំម្នាក់ជាម្ចាស់ផ្ទះរងការថប់ដង្ហើមដោយសារផ្សែង។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីរាយការណ៍ ទីតាំងកើតហេតុមានយីហោ ម៉ាដាមដា បា និងបណ្ដាលឲ្យឆេះខូចខាតពូក ពិដាន និងសម្ភារៈមួយចំនួន។ ទោះបីយ៉ាងណា​ សមត្ថកិច្ចជំនាញនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការឆាបឆេះនោះទេ គឺកំពុងស្រាវជ្រាវ ខណៈក្នុងរង្វង់ប្រតិបត្តិការក្នុងករណីអគ្គិភ័យនេះ កម្លាំងជំនាញបានចេញរថយន្ដពន្លត់អគ្គិភ័យដល់ទីតាំងកើតហេតុសរុបចំនួន៤គ្រឿងដើម្បីអន្តរាគមន៍៕

រាយការណ៍៖ រដ្ថា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម