Connect with us

កីឡា

ក្រុម​កីឡា​ OFF ROAD​ របស់​កម្ពុជា​ ៣ក្រុម​នឹង​ទៅ​ចូលរួម​ការ​ប្រកួតធំមួយ​នៅ​ប្រទេស​ឡាវ​

បានផុស

នៅ

ក្រុម​កីឡាប្រណាំង​រថយន្ត​ OFF ROAD របស់​កម្ពុជា​ចំនួន​ ៣ក្រុមត្រូវ​ជា​៦នាក់ និង​ក្រុមការងារ Support ១០នាក់​​នឹង​ទៅ​ចូលរួម​ការ​ប្រកួត​ Gold Sepon Off Road challenge ដ៏ធំ​មួយ​នៅ​ប្រទេស​ឡាវ ​ចាប់​ពី​ថ្ងៃទី៦​ ដល់​ ៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥ ដែល​មាន​ប្រទេស​ចូលរួម​ទាំង​អស់​ ៤ប្រទេស ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​លើ​ផេក​ OFFROAD FESTIVAL-2025

នេះ​បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើហ្វេសបុក​ផេក​ OFFROAD FESTIVAL-2025 ក្រុម​កម្ពុជា​នឹង​ទៅ​ចូលរួម​ការ​ប្រកួត​ចំនួន​ ៣ក្រុម​ត្រូវ​ជា​ ៦នាក់​ដែល​មាន​អ្នក​បើករថយន្ត​ ៣នាក់​ និង​ Co-Driver ៣នាក់​។​ បន្ថែ​ម​ពី​នេះ​គឺ​នៅ​មាន​ក្រុមការងារ​ Support ចំនួន​ ១០នាក់​ទៀតដើម្បី​ជា​ចាំ​ជួយ​សម្រួល​ដល់​ការ​ជួសជុល​នៅ​អំឡុង​ពេល​ប្រកួត​ជួប​បញ្ហា​ផ្សេងៗ​ជា​ដើម​។​

រូបភាព​លើ​ផេក​ OFFROAD FESTIVAL-2025

ក្នុង​ចំណោម​កីឡាករ​ទាំង ​៣ក្រុម​ខាង​លើ​ក៏​មាន​ជើង​ខ្លាំង​ម្ចាស់​ពាន​លេខ១​ កម្មវិធី​ OFFROAD FESTIVAL-2025 នឹង​ចូលរួម​ទៀត​ផង។​ ក្រុម​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវ​នៅ​ថ្ងៃ​ទី២​ ខែ​វិច្ឆិកា​ ឆ្នាំ២០២៥​ ​នឹង​ត្រូវ​ឆ្លងកាត់​ចម្ងាយ​ផ្លូវ​រហូត​ដល់​ ១០០០គីឡូម៉ែត្រ​ទើប​ដល់​ទីលាន​ប្រកួត។​ ការ​ប្រកួត​មួយ​នេះ​ជា​បេសកកម្ម​ក្នុងការ​លើក​ទង់ជាតិ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ជា​ថ្មី​ទៀត​ហើយ​ចំពោះ​ក្រុម​កីឡា​ OFF ROAD​។​ សូម​ចូលរួម​តាមដាន​ និង​គាំទ្រ​លើក​ទឹកចិត្ត​ក្រុម​កម្ពុជា​តាម​រយៈ​ការបង្ហោះ​ផ្សព្វផ្សាយ​ ឬ​វីដេអូឡាយ​លើ​ផេក OFFROAD FESTIVAL-2025 ​ទាំង​អស់​គ្នា៕​

រូបភាព​លើ​ផេក​ OFFROAD FESTIVAL-2025

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម